លោក នេត្រ ភ ក្ត្រា អ្នកនាំពាក្យ ក្រសួង បរិស្ថាន បានឲ្យដឹងថា ដំរីព្រៃ មួយ ហ្វូង មាន ចំនួន ប្រមាណ ជាង ១០ ក្បាល បាន មក ផឹកទឹក នៅក្រោយ សាលាស្រុក កែវ សី ម៉ា ក្នុង ដែន ជម្រក សត្វព្រៃ កែវ សី ម៉ា ស្រុក កែវ សី ម៉ា ខេត្តមណ្ឌលគិរី នៅ ល្ងាច ថ្ងៃ ទី ២៥ កុម្ភៈ ឆ្នាំ ២០២១ ។ ជាមួយ គ្នា អ្នកនាំពាក្យ ក្រសួង បរិស្ថាន បាន ស្នើ ដល់ ប្រជាពលរដ្ឋ កុំឲ្យ រំខាន ដល់ស ត្វ ដំរីព្រៃ ទាំងនេះ និង បាន អំពាវនាវ ឲ្យ ពលរដ្ឋ ចូលរួម ការពារ និង អភិរក្ស ។
ជាក់ស្ដែង នៅ អំឡុង ខែ កុម្ភៈ ជា រៀងរាល់ឆ្នាំ ហ្វូង ដំរីព្រៃ តែងតែ មក ទីតាំង នេះ ដើម្បី រកស៊ី និង ផឹកទឹក ។ ម្យ៉ាង នៅក្នុង ប្រទេស កម្ពុជា សត្វ ដំរី ព្រៃ មាន ចន្លោះ ពី ៤០០ ទៅ ៦០០ ក្បាល ដែល កំពុង រស់នៅ ក្នុង តំបន់ការពារធម្មជាតិ ក្នុងនោះ ភូមិភាគ ឦសាន ដែល រួម មាន ខេត្តមណ្ឌលគិរី និង រតនគិរី គឺ សម្បូរ ទៅ ដោយ សត្វ ដំរីព្រៃ ។ យ៉ាងណា បើ យោងតាម ការសិក្សា ស្រាវជ្រាវ របស់ អ្នកជំនាញ ក្នុង រយៈពេល ៦០ ទៅ ៧០ ឆ្នាំ ចុងក្រោយ នេះ ចំនួន ដំរី អាស៊ី នៅលើ ពិភពលោក បាន ថយចុះ ប្រហែលជា ៥០ ភាគរយ ចំណែកឯ ទី ជម្រក របស់ វា បាន បាត់បង់ អស់ ជិត ៩០ ភាគរយ ឯណោះ ។
ក្នុងចំណោម ដំរី អាស៊ី សរុប ប្រមាណ ពី ៣៩,៤៦៣ ក្បាល ទៅ ៤៧,៤២៧ ក្បាល ដែល កំពុង រស់នៅ ក្នុង ព្រៃ សព្វថ្ងៃ ដោយ ប្រមាណ ៧៥ ភាគរយ រស់ នៅក្នុង ប្រទេស ឥណ្ឌា និង ស្រីលង្កា ។ ដំរី អាស៊ី ត្រូវបាន ចាត់ទុក ថា ជា ប្រភេទ សត្វ បង្គោល ដ៏ សំខាន់ ដោយសារ សារៈសំខាន់ ផ្នែក វប្បធម៌ តួនាទី ក្នុង ប្រព័ន្ធ អេកូឡូស៊ី និង សក្តានុពល ដែល អាច ការពារ ប្រភេទ សត្វ ផ្សេងទៀត នៅក្នុង ដែន ជម្រក របស់ វា ។
គួរ ជម្រាប ថា ដំរី អាស៊ី កំពុងតែ ទទួលរង ការគំរាមកំហែង ធ្ងន់ធ្ងរ នៅ ទូទាំង ដែន ជម្រក របស់ វា នៅលើ សកលលោក ហើយ ត្រូវបាន ចាត់បញ្ចូល ជា ប្រភេទ ជិត ផុត ពូជ នៅក្នុង បញ្ជី ក្រហម របស់ អង្គការ សហភាព អន្ដរជាតិ ដើម្បី ការអភិរក្ស ធម្មជាតិ (IUCN) ។ ការ រិច រិល ទីជម្រក បាន ធ្វើឲ្យ ដំរី អាស៊ី រស់នៅ បែកខ្ញែក ពីគ្នា និង ជះ ឥទ្ធិពល អវិជ្ជមាន ដល់ ស្ថិរភាព យូរអង្វែង របស់ ប្រភេទ ដ៏ សំខាន់ នេះ ។