លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែក គ្រប់គ្រង ផ្នែកលក់ នៃគម្រោ អចលនទ្រព្យ ឱ្យអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ត្រូវ បានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ឧកញ៉ា សុនដារ៉ាវុធ ត្រូវរភព មួយម្លាយឲ្យដឹងថាគឺជាអ្នកគ្រប់គ្រង និងជាបុគ្គលិកគំរូមួយរូប ដែលមានស្នាដៃតស៊ូ ស្មោះត្រង់ជាមួយក្រុមហ៊ុន និងជួយរាល់គ្រប់កិច្ច ការងារ គ្រប់ គម្រោងអចលនទ្រព្យ ជូន អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីដើមរៀងមកម៉្លេះ។ លោក ឧកញ៉ា គឺ ថ្នាក់ដឹកនាំម្នាក់ធ្វើ ឲ្យ បុគ្គលិកគោរពស្រលាញ់ លោក ជា ខ្លាំង ។ ទទឹម នឹងគ្នានោះ ដែរ លោក ឧកញ៉ា ក៏ ធ្លាប់បានជួយ ដល់សង្គម ជាច្រើន កន្លងមកដែរ ទើបនាំ ឲ្យលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់ គោរមងារជា ឧកញ៉ា បែបនេះ។
លោក ឧកញ៉ា ត្រូវបានគេដឹង ទៀតថា មានកំណើតក្នុងត្រកូល កសិករមកពី ភូមិចុងព្រែក ឃុំ អណ្ដូងពោធិ៍ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ដែលមាន ប្រវត្តិតស៊ូ ជា ខ្លាំង លើការ សិក្សាក៏ ដូចការងារដើម៕