(ភ្នំពេញ)៖ ស្ដ្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានកម្លាំង កងអាវុធហត្ថខេត្តតាកែវ សហការជាមួយ អាវុធហត្ថ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀនយ៉ាងច្រើន។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចមុខ(សាលាបឋមសិក្សាពងទឹក) ភូមិពងទឹក សង្កាត់ ពងទឹក ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៨.០២.២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស្រ៊ុន ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
វត្ថុតាងដកហូតបានរួមមាន៖ ១-ក្រាមពណ៌សថ្លា០២កញ្ចប់ (សង្ស័យថាជាសារធាតុញៀន)
២-ម៉ូតូ០១គ្រឿងម៉ាកBeatពណ៌សលាយខៀវពាក់ស្លាក់លេខភ្នំពេញ 1HX-7292។
៣-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកVIVOពណ៍ខ្មៅ ។
ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យរូបនេះ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៨:០០នាទី កម្លាំងសមត្ថកិច្ចចម្រុះ បន្តមកឆែកឆេរផ្ទះជួលរបស់ជនសង្សយ័ឈ្មោះ ស្រ៊ុន ស្រីមុំ នៅបុរីពិភពថ្មី១ ផ្ទះជួលលេខ៥៧Aផ្លូវលេខ១១ភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយរកឃើញវត្ថុតាងរួមមាន
១-ក្រាមពណ៌សថ្លា១៣កញ្ចប់ធំ ។
២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ។
៣-ទូរស័ព្ទដៃចំនួន០៥គ្រឿង។
បច្ចុប្បន្ន៖ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចPM ប្រគល់ជូនកម្លាំងPM
ខេត្តតាកែវដើម្បីចាត់ការបន្តតាមនីតិវិធី៕