កាលពីថ្ងៃទី19 កុម្ភៈ ឆ្នាំ2021 មុននេះ គេឃើញ ម្ចាស់ក្រុមហ៊ុន Vertalyca Cosmetic and Spa អ្នកនាង លី លី ដឹកនាំតំណាងចែកចាយជាច្រើននាក់ទៅដើរកម្សាន្តនៅក្នុងខេត្តកែប និងតំបន់កម្សាន្តមួយចំនួនទៀត ដើម្បីជាការលើកទឹកចិត្ត។ នេះក៏ជាយុទ្ធសាស្ត្រដ៏ជោគជ័យមួយ ដែលអ្នកនាង និង ក្រុមហ៊ុនធ្វើឡើង ដើម្បីពង្រឹងទីផ្សារអនឡាញផងដែរ។
អ្នកនាង លី លី អគ្គនាយិកា ក្រុមហ៊ុន Vertalyca Cosmetic and Spa បានថ្លែងបញ្ជាក់ថា ដោយសារតែតំណាងចែកចាយរបស់អ្នកនាង គឺសុទ្ធតែជាអ្នកឆ្នើមៗ ទើបធ្វើអោយអ្នកនាងសម្រេចដឹកនាំមកកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ បង្កើនចំណងមិត្តភាព និង ដើម្បីជុំគ្នាលេងជាហ្គេមផ្សេងអោយមានភាពសប្បាយរីករាយជាដើម។ ដំណើរកម្សាន្តនេះ សម្រេចកំណត់យកពេលនេះ គឺដោយសារតែក្នុងអំឡុងដើមឆ្នាំ និង អំឡុងចូលឆ្នាំចិនកន្លងមក គឺទាំងអ្នកនាង និង តំណាងចែកចាយភាគច្រើន គឺសុទ្ធតែរវល់ផ្ទាល់ខ្លួន ដែលមិនអាចដើរលេងបានជុំគ្នាកើត។
អ្នកស្រី លី លី ក៏បានបញ្ជាក់ពីគន្លឹះជោគជ័យសម្រាប់អាជីវកម្មរបស់ខ្លួនអោយដឹងថា ហេតុផលដែលក្រុមហ៊ុនរបស់អ្នកនាងមានផ្លែផ្កាត្រឹមតែរយៈពេលខ្លី គឺដោយសារតែអ្នកនាងរកស៊ីដោយភាពស្មោះត្រង់ និង នាំចូលតែផលិតផលដែលមានគុណភាព។ ជាក់ស្ដែងផលិតផលរបស់អ្នកនាងគឺរូបមន្ត និងគ្រឿងផ្សំគឺមកពីប្រទេសបារាំង និង ត្រូវបានផលិតនៅក្នុងរោងចក្រនៅក្នុងប្រទេសចិន ទើបគុណភាពផលិតផលត្រូវបានទទួលស្គាល់។ មកទល់ពេលនេះ ក្រុមហ៊ុនរបស់អ្នកនាង មិនមែនវាយលុកតែទីផ្សារក្នុងស្រុក ដោយមានតំណាងចែកចាយស្ទើរតែទូទាំងប្រទេសប៉ុណ្ណោះទេ តែក៏មានតំណាងចែកចាយ នៅប្រទេសបារាំង កាណាដា អាមេរិក កូរ៉េ ថៃ និង អូស្ត្រាលីជាដើមផងដែរ ទើបធ្វើអោយផលិតផលរបស់អ្នកនាងផ្ទុះភាពជោគជ័យ៕