រាជធានីភ្នំពេញ៖ បុរសល្មោភកាមម្នាក់ បានចាប់ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ រំលោភសេពសន្ថវៈបាន តែត្រូវប្រជាពលរដ្ឋលបមើលឃើញ ស្រែកឆោឡោ នាំគ្នាដេញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
មន្រ្ដីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង័្សយដែលឃាត់ខ្លួន ឈ្មោះ ប្រាក់ ព្រែក អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ៤ឆ្នាំ។
បើតាមសាច់ញាតិរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើបានទៅលេងបន្ទប់ជួលរបស់ជនសង័្សយ។ ស្របពេលឃើញឱកាសស្ងាត់ល្អ ប្រពន្ធ និងកូនមិននៅក្នុងបន្ទប់ ស្រាប់តែជនសង័្សយយបិទទ្វារបន្ទប់ ហើយចាប់ក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈតែម្ដង។ ប៉ុន្ដែនៅពេលនោះ ប្រជាពលរដ្ឋអ្នកជិតខាងបានឃើញបិទទ្វារបន្ទប់ គួរឲ្យសង្ស័យ ក៏នាំគ្នាទៅទៅអើតមើល ឃើញជនសង្ស័យកំពុងចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឃើញសកម្មភាពដ៏លាមកបែបនេះ អ្នកជិតខាងបានស្រែកផ្អើលឆោឡោឡើង ធ្វើឲ្យជនសង័្សយភ័យស្លន់ស្លោ លើកខោស្ទុះរត់ចេញពីកន្លែង។ ប៉ុន្ដែភ្លាមៗនោះ ប្រជាពលរដ្ឋបានដេញតាម រហូតដល់ «វត្តមង្គល» ហៅ «វត្តព្រែកព្នៅ ទើបឃាត់ខ្លួនបាន ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋព្រែកព្នៅ។
ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ ដោយឡែកក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្រ្គោះ៕