ខេត្តកោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បង្កឡើងដោយ រថយន្តដឹកឥដ្ឋទម្ងន់ ៥ តោន ចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
រថយន្តដែលជួបគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន ធ្វើដំណើរមកពី ភ្នំពេញ ទៅកាន់ខេត្ត កោះកុង បើកបរដោយ ឈ្មោះ ស៊ឹម កប ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា (ស្លាប់)។
កម្លាំងជំនាញ បានសហការ ជាមួយ កម្លាំង ទាហាន បាន បញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពរងគ្រោះ កម្លាំងយើងកំពុង ទំនាក់ទំនងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕