ប្រសិនបើផែនការ គំនិតនិងភាពឆ្លាតវ័យ បានដល់គោលដៅ មែននោះ ស្ថាបនិក គ្រួសារកក់ក្តៅ និង ចាប់ផ្តើមដាក់ចក្ខុវិស័យរបស់ខ្លួន អោយត្រដែត។ នោះគឺការសាងសង់អគារ ដ៍ធំមានកម្ពស់ច្រើនជាន់អណ្តែងនៅទីក្រុង ដែលឃើញហើយពិតជារំភើប។ យ៉ាងណាមិញ គេនៅតែជឿមុតមាំថា ការកំណត់ផែនការ ឬគម្រោងមួយនេះច្បាស់ណាស់នឹង ដុះទឹកចិត្តអោយប្រឹងហើយដើរដល់ទិសមួយនេះ នាពេលណាមួយ។
គ្រួសារកក់ក្តៅ ដែលស្ថាបនិកដោយ លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហុឹម សុភក្រ័ ឃើញថា ទទួលបានការជឿជាក់យ៉ាងមុតមាំពីតំណាងចែកចាយទាំងអស់។ លើសពីនេះ ខាងសហការី រមែងងទទួលបាននូវបទពិសោធន៍ល្អដែលញាំងអោយ មានឱកាសច្នៃមុខរបរលក់នៅលើទីផ្សារបានយ៉ាងល្អ គួរអោយកត់សម្គាល់។ មូលហេតុបែបនេះហើយ ទើបប្រមើមើល ទៅពេលអនាគត គ្រួសារកក់ក្តៅ អត់មានគម្រោងបញ្ចប់ការងារទេ មានតែបាញ់ឆ្ពោះហើយ នឹងខំធ្វើអ្វីអោយខ្លាំងៗ រន្ទឺជាងនេះទៀត។
លោកឧកញ៉ា អ៊ុច សម្បត្តិ បានធ្វើអោយគេចាប់ អារម្មណ៍ មិនធម្មតា នៅពេលលោក បានកំណត់ខ្សែវាសនា អនាគតជំនួញពាណិជ្ជកម្ម លោកបានលើកឡើងថា « ក្តីស្រម៉ៃដ៏ធំរបស់ខ្ញុំ ដែលលេចឡើងនៅចំពោះមុខខ្ញុំគឺអាគារដ៏ស្រស់ស្អាត ដែលមានពាក្យថា ❤️ គរួសារកក់ក្តៅ ❤️
ឆ្នាំ2025 ខ្ញុំសាងវាឡើងយ៉ាងពិតប្រាកដ។
❤️អាគារពាណិជ្ជកម្ម គ្រួសារកក់ក្តៅ ❤️
បើថ្ងៃនោះមកដល់ ខ្ញុំនឹងសាងសងអាគារដែលមានតំលៃ 100លាន$ ។
ឆ្នាំ2025 តាមផែនការ សមាជិកគ្រួសារកក់ក្តៅ នឹងកើនឡើង ដល់5លាននាក់ ដែលមាន កម្ពុជា ថៃ Vietnam ។
អាគារពាណិជ្ជកម្មគ្រួសារកក់ក្តៅដែលមានរាងជាកាប៉ាល់យក្សនេះ (ដែលចង់បង្ហាញថា អាគារពាណិជ្ជកម្មគ្រួសារកក់ក្តៅនឹងឆ្លងកាត់មហាសមុទ្រដើម្បីឈរជើងនៅទូទាំងពិភពលោក) អាគារពាណិជ្ជកម្មនេះនឹងមានគ្រប់ប្រទេសដែលយើងទៅដល់នាពេលអនាគត ។
ក្នុងអាគារមានសាលប្រជុំធំៗ ជាកន្លែងប្រមូលផ្តុំ ជាកន្លែងផ្លាស់ប្តូរជីវិត ដែលអាចផ្ទុកមនុស្សបានរាប់ពាន់នាក់ ដើម្បីបង្វឹកក្លាយជាមនុស្សថ្មី ។
និមិត្តសញ្ញា Logo ថ្មី ដែលមានស្លាបឥន្ទ្រី🦅 ហោះហើរបង្ហាញថាក្រុមហ៊ុនគ្រួសារកក់ក្តៅ នឹងហោះហើរទៅកាន់ទីផ្សារពិភពលោកដោយគ្មានភាពស្ទាក់ស្ទើរ» ។