• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Thursday, May 26, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិត ជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ

by Pich News
18/02/2021
in ព័ត៌មានជាតិ
0
សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិត ជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ
50
SHARES
239
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ បានផ្ញើសារលិខិត អំពាវនាវ ដល់ សាខា អនុសាខា កាកបាទក្រហមកម្ពុជា និង ក្រុមការងារ ឥស្សរជន ឆ្នើម តាម សាខា កាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី – ខេត្ត បន្ត យកចិត្តទុកដាក់ ផ្សព្វផ្សាយ ឱ្យបាន កាន់តែ ទូលំទូលាយ ដល់ ស្ត្រី គ្រប់រូប ឱ្យមាន ការយល់ដឹង ខ្ពស់ ពី សារៈប្រយោជន៍ នៃ ការពិនិត្យ ផ្ទៃពោះ និង ការពិនិត្យ សុខភាព ក្រោយ សម្រាល ក្នុងអំឡុងពេល នៃ ការ រាតត្បាត ជាពិសេស ជំងឺ កូ វីដ -១៩។

ក្នុងនាម កាកបាទក្រហម កម្ពុជា និង ក្នុងនាម ឥស្សរជន ឆ្នើម ថ្នាក់ជាតិ នៃ ផែនការ សកម្មភាព រួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បី សុខភាព ស្ត្រី និង កុមារ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត មាន ក្តី សោមនស្ស ជា ពន្លឹក ដោយបាន ចូលរួម ជាមួយ បង – ប្អូន ជនរួមជាតិ និង ក្មួយៗ យុវជន ទាំងអស់ អបអរសាទរ ទិវា ជាតិ សុខ ភាព មាតា ទារក និង កុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នាពេលនេះ ។

ថ្វីត្បិតតែ ឆ្នាំ ២០២០ កន្លងទៅ និង រហូត មកទល់ពេលនេះ ប្រទេស យើង មានការ រំខាន ញាំញី ពី មេរោគ កូ វីដ -១៩ មែនពិត ក៏ ប្រជាជន ទាំងអស់ រស់នៅ ជាធម្មតា តាមបែប គន្លង ថ្មី ដោយសារ តែ ប្រទេសជាតិ មាន សន្តិភាព និង ស្ថិរភាព នយោបាយ ។ សន្តិភាព បាន ផ្តល់ឱកាស ឱ្យ កម្ពុជា ទទួល បាន ភាព សុខដុម វឌ្ឍនភាព និង សុវត្ថិភាព សង្គម ។ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត សូម សំដែង នូវ ការដឹងគុណ ជា អនេក ចំពោះ ការ នាំមក នូវ សន្តិភាព ជូន មាតុភូមិ និង សូម សំដែង នូវ ការកោតសរសើរ យ៉ាងខ្លាំង ចំពោះ រាជរដ្ឋាភិបាល ក្នុងការ សម្រេចបាន នូវ សមិទ្ធផល ធំធេង ក្នុង ពេលនេះ ។ ជាមួយគ្នានេះ គោលនយោបាយ គាំពារ សង្គម របស់ រាជរដ្ឋាភិបាល បាន ជួយ ដល់ ប្រជាជន ដែល ងាយ រងគ្រោះ ឱ្យទទួល បាន នូវ ការឧបត្ថម្ភ ជីវភាព រស់នៅ ក្នុង កាលៈទេសៈ ដែលមាន ការយាយី រាតត្បាត ដោយ កូ វីដ -១៩ ហើយ គោលនយោបាយ គាំពារ សង្គម ក៏បាន ពង្រឹង និង បន្ត ជួយ ដល់ ក្មួយៗ នារី ទាំងអស់ ដែលមាន ប័ណ្ណ សមធម៌ កម្មការិនី ឱ្យទទួល បាន នូវ អត្ថប្រយោជន៍ ក្នុងការ ថែទាំ សុខភាព ទទួលបាន នូវ ការពិគ្រោះ ពិនិត្យ ព្យាបាល ជំងឺ ទទួល របប ឧបត្ថម្ភ មាតុភាព រួមចំណែក ជួយ ឱ្យ គ្រួសារ នីមួយៗ អាច រស់នៅ ជា ប្រក្រតី ។ ការអនុវត្ត កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូន ស្ត្រី មាន ផ្ទៃពោះ និង កូន អាយុ ក្រោម ពីរ ឆ្នាំ នៃ គ្រួសារ ដែលមាន ប័ណ្ណ សមធម៌ ប័ណ្ណ អាទិភាព ជា យុទ្ធសាស្ត្រ សំខាន់ មួយ របស់ កម្ពុជា ក្នុងការ លើកកម្ពស់ សុខ ភាព មាតា ទារក និង កុមារ ដើម្បី ឈានទៅ សម្រេច បាន នូវ ការ គ្របដណ្តប់ សេវា សុខ ភាពជា សកល នៅ កម្ពុជា ។

ដូចនេះ យើងទាំងអស់គ្នា ត្រូវតែ រួមចំណែក ជួយ រាជរដ្ឋាភិបាល បន្ថែមទៀត ឆ្ពោះទៅ អនាគត ដ៏ រុងរឿង នាពេលខាងមុខ ។ ការងារ ចាំបាច់ ដែល យើង ត្រូវ រួមគ្នា ធ្វើ នោះ គឺ ធ្វើយ៉ាងណា ឱ្យ គ្រប់ ស្ត្រី មាន ផ្ទៃពោះ ទាំងអស់ ទទួលបាន ការ ពិនិត្យ ថែទាំ ចាប់ពី ពេល ពរ ពោះ រហូត ដល់ពេល សម្រាល និង បន្ទាប់ពី សម្រាលកូន ហើយ ត្រូវ បន្ត ថែទាំ សុខភាព ទាំង ម្តាយ ទាំង កូន ក្នុងអំឡុងពេល ១ ខែ កន្លះ និង បន្ត ថែទាំ សុខភាព ទារក រហូតដល់ កូន មាន អាយុ ពីរ ឆ្នាំ ។ ការតាមដាន សុខភាព កូន នេះ មាន សារៈសំខាន់ ណាស់ ។ គ្រប់ ស្ត្រី ជា មាតា ទាំងអស់ ចាំបាច់ ត្រូវ ដឹង ច្បាស់ អំពី ការចិញ្ចឹម ទារក និង កុមារ តូច ការតាមដាន ការលូតលាស់ របស់ កូន , និង ត្រូវ ធ្វើការ ពន្យារកំណើត ពី កូន មួយ ទៅ កូន បន្ទាប់ ផង ដើម្បីឱ្យ មាតា មាន សុខភាព រឹងមាំ ឡើងវិញ ហើយ កូន អាច ទទួលបាន ការថែទាំ ពេញលេញ ពី មាតា និង មាន សុខភាព ល្អ ។ ឆ្លៀត ក្នុងឱកាស ទិវា ជាតិ សុខភាព មាតា ទារក និង កុមារ នេះ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត សូម រួមចំណែក ជូន អនុសាសន៍ ក្នុងការ ថែទាំ សុខភាព ម្តាយ និង កូន ក្នុង បរិបទ “ រស់នៅ ធម្មតា តាមបែប គន្លង ថ្មី ” ដូចតទៅ ៖

– សូមឱ្យ ស្ត្រី មាន ផ្ទៃពោះ ទាំងអស់ ទៅពិនិត្យ សុខភាព ពិគ្រោះ យោបល់ ជាមួយ គ្រូ ពេទ្យឆ្មប ជំនាញ នៅ មណ្ឌល សុខភាព ឬ មន្ទីរពេទ្យ ដែល នៅ ជិត ផ្ទះ ឱ្យបាន ទៀងទាត់ ចំនួន ៤ ដង តាម ពេលវេលា និង ការណែនាំ របស់ គ្រូពេទ្យ ទទួលយក សេវា បង្ការ ព្យាបាល ទាំងអស់ ពិសេស ស្ម័គ្រចិត្ត ធ្វើតេស្ត ឈាម រក មេរោគ អេដស៍ / ស្វាយ ដើម្បី រួមគ្នា លុបបំបាត់ ការចម្លង រោគ ពី ម្តាយ ទៅ កូន ។

– ទៅ សម្រាលកូន នៅ មណ្ឌល សុខភាព ឬ មន្ទីរពេទ្យ ដែលមាន គ្រូ ពេទ្យឆ្មប ជំនាញ ទទួល បានការ បណ្តុះបណ្តាល ត្រឹមត្រូវ ។

– ទៅពិនិត្យ សុខភាព ក្រោយពេល សម្រាល ទាំង មាតា ទាំង ទារក យក កូន ទៅ ទទួល ថ្នាំ បង្ការ ជំងឺ ១១ មុខ តាម ពេលវេលា កំណត់ ពិនិត្យ តាមដាន សុខភាព និង ការលូតលាស់ របស់ កូន រហូតដល់ កូន មាន អាយុ ពីរ ឆ្នាំ ។

– បំបៅ ទារក ដោយ ទឹកដោះ ម្តាយ តែមួយ មុខ គត់ ចាប់ពី ពេល ទារក កើត ភ្លាម រហូតដល់ ទារក មាន អាយុ ៦ ខែ និង ផ្តល់ អាហារ បន្ថែម គ្រប់មុខ គ្រប់ ជីវជាតិ ( បបរ ខាប់ គ្រប់គ្រឿង ) រួមជាមួយ ការបន្ត បំបៅ ទឹកដោះ ម្តាយ រហូតដល់ កុមារ មាន អាយុ យ៉ាងតិច ២ ឆ្នាំ ។

– ប្រញាប់ យក ទារក ទៅ មន្ទីរពេទ្យ ភ្លាម នៅពេល ឃើញ សញ្ញា គ្រោះថ្នាក់ ណាមួយ នៃ ជំងឺ រលាក ផ្លូវដង្ហើម ជំងឺរាក ឬ ជំងឺ ផ្សេងទៀត និង យក ទារក ឬ កុមារ តូច ដែលមាន រាងកាយ ស្គម ឬ មិន ឡើង ទម្ងន់ សោះ ទៅ ពិគ្រោះ យោបល់ និង ទទួល ការព្យាបាល នៅ មន្ទីរពេទ្យ ។

– សូមឱ្យ ស្ត្រី មាន ផ្ទៃពោះ ស្ត្រី ជា មាតា ទាំងអស់ អនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន នូវ វិធានការ ការពារ ខ្លួន ដែល បាន ណែនាំ ដោយ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ការណែនាំ នានា របស់ ក្រសួងសុខាភិបាល ដោយ ត្រូវ ៖ ពាក់ ម៉ាស់ លាងដៃ ញឹកញាប់ និង រក្សា គម្លាត សុវត្ថិភាព បុគ្គល ពីមួយ ម៉ែត្រ កន្លះ ឡើង ។ កុំទៅ កន្លែង មនុស្ស ច្រើន កុះករ ច្រើន និង កុំ ប៉ះពាល់ គ្នា នៅពេល ជួបគ្នា កុំ ចាប់ដៃ កុំ នៅ កន្លែង បិទ ជិត គ្មាន ខ្យល់ ចេញចូល ប្រើ ម៉ាស៊ីនត្រជាក់ គ្នា កុំ កៀក ស្មា គ្នា កុំ ឱប គ្នា ជាដើម ។

– សូម សាខា អនុសាខា កាកបាទក្រហមកម្ពុជា និង ក្រុមការងារ ឥស្សរជន ឆ្នើម តាម សាខា កាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី – ខេត្ត បន្ត យកចិត្តទុកដាក់ ផ្សព្វផ្សាយ ឱ្យបាន កាន់តែ ទូលំទូលាយ ដល់ ស្ត្រី គ្រប់រូប ឱ្យមាន ការយល់ដឹង ខ្ពស់ ពី សារៈប្រយោជន៍ នៃ ការពិនិត្យ ផ្ទៃពោះ និង ការពិនិត្យ សុខភាព ក្រោយ សម្រាល ក្នុងអំឡុងពេល នៃ ការ រាតត្បាត ជាពិសេស ជំងឺ កូ វីដ -១៩ ។

ជាមួយគ្នានេះ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត សូម អំពាវនាវ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាល អ្នកផ្តល់ សេវា ទាំងអស់ ចូលរួម គាំទ្រ ការអនុវត្ត គោលនយោបាយ គាំពារ សង្គម របស់ រាជ រដ្ឋាភិបាល ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ដើម្បី ឈានទៅ សម្រេចបាន គោលដៅ របស់ រាជរដ្ឋាភិបាល តាម ការកំណត់ និង សូម អំពាវនាវ ដល់ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ ទាំង ជាតិ និង អន្តរជាតិ សូមជួយ និង បន្ត ជួយ វិនិយោគ គាំទ្រ ដល់ ការងារ សុខភាព មាតា ទារក និង កុមារ នៅ កម្ពុជា ។

សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត មាន ក្តីសង្ឃឹម និង ជឿជាក់ថា រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ ដ៏ ឈ្លាសវៃ និង ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រ កម្ពុជា នឹង បង្កើន លទ្ធភាព ថ្មីៗ បន្ថែមទៀត ក្នុងការ ធ្វើឱ្យ កាន់តែ ប្រសើរឡើង នូវ ស្ថានភាព សុខភាព មាតា ទារក និង កុមារ នៅ កម្ពុជា ៕

Previous Post

បុរសល្មោភកាមម្នាក់សង្ស័យបែកថ្នាំ ចាប់រំលោភក្មេងស្រីអាយុ 4 ឆ្នាំម្នាក់បានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

Next Post

សមត្ថកិច្ចក្តាប់បានមុខសញ្ញាបណ្តើរៗហើយ ចំពោះករណីបាញ់សម្លាប់មនុស្ស នៅក្នុងបុរីប៊ុនហួរ

Related Posts

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
215
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
214
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ព័ត៌មានជាតិ

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

23/04/2022
216
សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
ព័ត៌មានជាតិ

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

22/04/2022
220
ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

12/04/2022
214
ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី
ព័ត៌មានជាតិ

ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី

10/03/2022
243
Next Post
សមត្ថកិច្ចក្តាប់បានមុខសញ្ញាបណ្តើរៗហើយ ចំពោះករណីបាញ់សម្លាប់មនុស្ស នៅក្នុងបុរីប៊ុនហួរ

សមត្ថកិច្ចក្តាប់បានមុខសញ្ញាបណ្តើរៗហើយ ចំពោះករណីបាញ់សម្លាប់មនុស្ស នៅក្នុងបុរីប៊ុនហួរ

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ
  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (345)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.