កំពង់ធំ៖ រសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រទះ ឃើញសាកសពស្លាប់អណ្តែតទឹកនៅដងស្ទឹងព្រៃប្រស់ត្រង់ចំណុចតំបន់រន្ទះបាញ់ ទឹកដីភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះវ៉ឹក សាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។
កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការពិនិត្យសាកសព និងបានសន្និដ្ឋានថា សភាពហើមប៉ោងធំក្លិន និងមានឈាមហូរតាមមាត់ ពុំមានស្លាកស្នាមអ្វី សង្ស័យករណីឃាតកម្មឡើយ ជនរងគ្រោះពិតជា ស្លាប់ដោយសារលង់ទឹកពិតមែន ។
ម្តាយជនរងគ្រោះ ឈ្មោះ ស៊ឹម ណេ បានរៀបរាប់ថា គាត់មានកូន ៤នាក់ ស្រី២ និងប្រុស២នាក់ ដោយឡែកកូនប្រុសទី ៣ ឈ្មោះ វ៉ឹក សាយ អាយុ ៣៥ឆ្នាំ (ស្លាប់) នៅក្នុងបន្ទុកវាមានជម្ងឺសសៃប្រសាទប្រចាំកាយ និងផឹកស្រាជាប្រចាំមិនសូវហូបបាយទេ ជួនពេលខ្លះដើរបាត់ ពីផ្ទះ ១យប់ទៅ ២យប់ទើបចូលផ្ទះវិញ ។ គាត់បន្តថា កាលពីថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២១កន្លងមកនេះ កូនគាត់(ស្លាប់) ដេកផ្ទះជាមួយគាត់នៅម៉ោង ០៤៖០០នាទីទៀបភ្លឺស្រាប់តែបាត់កូនគាត់(សព) មិនដឹងទៅណាទេ ដើររកក៏មិនឃើញបាត់ដំណឹងរហូត លុះដល់ថ្ងៃកើតហេតុ ទទួលព័ត៌មានថា គេឃើញកូនគាត់ សពអណ្តែតទឹកស្ទឹងព្រៃប្រស់ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕