ភ្នំពេញ៖ ២នាក់បងប្អូនបង្កើត បាននាំគ្នាមកហែលទឹកលេងនៅក្នុងរណ្តៅដីមួយកន្លែងបណ្តាលឲ្យលង់ស្លាប់ទាំងយ៉ាងអណោជអាធម័ ហេតុការណ៍នេះនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចប្រឡាយបឹងទំពុន ក្នុងភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការអោយដឹងពីកម្លាំងនគរបាលប៉ុស្តិ៍បានប្រាប់ថា សពក្មេងប្រុស ឈ្មោះ ឈៀន ដេវីត អាយុ ៨ឆ្នាំ និងសពកុមារី ឈ្មោះ ឈៀន រ៉ូស្សា អាយុ ១២ ឆ្នាំ នៅរៀនត្រូវជាបងបង្កើត រស់នៅភូមិកើតហេតុខាងលើនេះ។
បើប្រភពព័ត៌មានបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មុនកើតហេតុប្អូនប្រុសខ្លួន(សព)បានចុះទៅដោយគ្មានប្រុសប្រយ័ត្នក៏រអិលធ្លាក់ បងស្រីឃើញដូច្នោះក៏ស្ទុះទៅជួយប្អូនតែអកុសលអ្វីលង់ស្លាប់ទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងលោកចៅសង្កាត់បឹងទំពុនទី១ លោកសួស សារិនចុះទៅដល់កន្លែងកើតហេតុ ដោយឃើញភាពក្រីក្រ ក៏បានផ្តល់ថវិការចំនួន ៥០០ដុល្លា ឲ្យទៅក្រុមគ្រួសារយកបូជាសពក្មេងទាំង២នាក់ នៅវត្តសន្សំកុសលតាមប្រពៃណី៕