ផ្អើលពេញឆាកសមាជិកគ្រួសារកក់ក្តៅ ដើរម៉ូដបង្អួតរាងដូចតារាអាជីពស្ទើរមិនគួរអោយជឿសោះ ដែលតំណាងចែកចាយ របស់សមាជិកគ្រួសារកក់ក្តៅនាំគ្នា ដើរម៉ូដ ញញឹមលើឆាកដោយសារតែការ ខិតខំនោះពិតជាសមតាមការប្រាថ្នា។ ដូចនេះហើយ បានជួយញាំង អោយកម្មវិធី «មហាព្រឹត្តិការណ៍ រាត្រីសមោលសគ្រួសារកក់ក្តៅ» រិតតែទទួលបានភាព ទាក់ទាញមួយជាន់ទៀត។
បើទោះបីជាមានការមើលឃើញថា ការដើរបង្ហាញម៉ូដផលិតផលគ្រឿងសំអាង គ្រួសារកក់ក្តៅ មានភាពមើលទៅងាយស្រួល តែសមាជិកទាំង១៤រូបដែល មានតួនាទីដើរម៉ូដ ម្នាក់ៗបានយកចិត្តដាក់ហាត់សមយ៉ាងជំនឿជឿជាក់អាចធ្វើបាន។ ម្ល៉ោះហើយ ការប្រុងប្រៀបទុកជាមុនបានធ្វើអោយ អ្នកដើរម៉ូដទាំង១៤ រូបទទួលបាន នូវការចាប់អារម្មណ៍ជាខ្លាំងពីថ្នាក់ដឹកនាំ និងសមាជិកទាំងមូល។ រូបភាពទាំងនេះដែលបានឃើញ មើលទៅមិនចាញ់តារាម៉ូដែលអាជីព ហើយនឹងក្លាយជាមេរៀនការងារថ្មីមួយ ដែលទុកមេរៀន នៃសិល្បៈ។
ក្នុងព្រឹត្តិការណ៍ ដែលផុសឡើងចំពេលបុណ្យនៃក្តីស្រឡាញ់ យើងឃើញថា លោកឧកញ៉ា អ៊ុច សម្បត្តិ និង លោកជំទាវ លេងខ្លួនដូចទេវបុត្រ និង ព្រះនាង ដែលគ្រប់គ្នាចោលភ្នែក
មើលហើយក៏សរសើរថាស្អាតតែម្តង។ កម្មវិធីមានការប្រគល់ឡាន អូឌី សេរីទំនើប ការប្រគល់ពាននិងបំពាក់ឈាង។អ្វីដែលឆ្លុះបញ្ចាំង គឺបណ្តុះគំនិតអោយសមាជិកទាំងអស់រួមចិត្តគ្នាបំពេញការងារ អោយកាន់តែលូតលាស់ ដើម្បីបំបែកយុទ្ឋសាស្ត្រទីផ្សារតទៅទៀត។