្នំពេញ ៖ ដោយសារតែជម្លោះពាក្យសម្ដីមនុស្សចំនួន៣នាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ ពីរខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ទី១ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោទី២មានឈ្មោះសុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣ មិនស្គាល់អត្តសញ្ញាណ រីឯជនបង្កជាអ្នករត់កង់បី និងបក្ខពួក២នាក់ ទៀតបានរត់គេចបាត់ ។
តាមប្រភពពីស្រ្តីម្នាក់ នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យឯប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះ ក៏បានបើកចេញទៅបាត់ ។
ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្សពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀត ( ទំនងមិនព្រមចាញ់គ្នា ) អ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើហេតុម្នាក់ និង២នាក់ពេទ្យសង្រ្គោះអស់លទ្ធភាព ក៏ស្លាប់ដែរ ។ ខ្មាន់កាំភ្លើងនិងបក្ខពួក បាននាំគ្នាចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើសយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕