ភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម និងនគរបាលរាជធានីភ្នំពេញ បានដកហូតបង្គាក្លាសេ្ស មានចាក់បញ្ជូលចាហួយ សរុបជាង១តោន នៅលើរថយន្ដ២គ្រឿងដែលនាំចូល ពី វៀត ណាម នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
រថយន្តទាំង២គ្រឿង ដែលដឹកបង្គាក្លាសេ្សមានចាក់បញ្ជូលចាហួយ ត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ដោយបានដកហូតបង្គាក្លាស្សេមានចាក់បន្ថែម ចា ហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម។
អ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។ បច្ចុប្បន្ន រថយន្ត និងវត្ថុតាង ត្រូវបានរក្សាទុកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕