ភ្នំពេញ ៖ លោកឧកញ៉ា អ៊ុច សម្បត្តិ និង ភរិយា ព្រមទាំងចៅសម្តេច បានចូលជួបសម្តែងការគួរសម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅភូមិគ្រឹះផ្ទាល់របស់សម្តេច កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក ក្រុមហ៊ុនគ្រួសារកក់ក្តៅ ក៏បានគោរពជូនពរ ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពីលោក ឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្ត្រ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមហ៊ុនគ្រួសារកក់ក្តៅ៕