ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ថ្លែងថាទីបំផុត ប្រទេស កម្ពុជា បានចាប់ផ្តើម ដំណើរការ ជាផ្លូវការនូវការចាក់ វ៉ាក់សាំង ជូនប្រជាជន របស់ខ្លួន ហើយ ។ នេះជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា ចិនដែលជា មិត្តដែកថែបដែល ខ្ញុំសុំយកឱកាស នេះ ថ្លែងអំណរគុណ ចំពោះបក្ស រដ្ឋកងទ័ព និងប្រជាជន ចិន ពិសេស ឯកឧត្តម ប្រធានាធិបតីស៊ី ជិន ភីងដែលបាន ផ្តល់ជំនួយដ៏ សប្បុរសដល់ប្រជាជនកម្ពុជា ។
សម្តេច បានបញ្ជាក់ថា មុនចាក់ វ៉ាក់សាំងមានការ លើកឡើងមួយចំនួនជុំវិញ អវត្តមានរបស់ខ្ញុំលើការចាក់ វ៉ាក់សាំងនា ថ្ងៃនេះបណ្តាលមកពី កត្តាអាយុ របស់ខ្ញុំរហូត ប្រើពាក្យមិនសមរម្យ ខ្លះមកលើខ្ញុំ ។ ច្បាស់ណាស់ ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំង មុនគេជំនួស អោយឪពុកដែលនេះ ក៏បញ្ជាក់ច្បាស់ពីការទទួលខុស
ត្រូវរបស់ យើងចំពោះមុខជនរួមជាតិយើង ។
សម្តេចនាយក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្ញុំសូមផ្តាំផ្ញើ ចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅ ប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភ លើវ៉ាក់សាំង មកពីប្រទេសណា? ម៉ាក អ្វី ? តែគប្បី បារម្ភ ពីការអត់វ៉ាក់សាំង ចាក់ព្រោះ
គ្មាន វ៉ាក់សាំង លក់តាមផ្សារដូច លក់ត្រី លក់ត្រកួន នោះទេ ។
បងប្អូនខ្មែរយើង ដែលរស់នៅ ប្រទេសជឿនលឿនមួយចំនួនធំ ឬ អាចដល់ ៩៨ភាគរយ មិនទាន់បានទទួល ការចាក់ វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបី ប្រទេស នោះ មានលុយហើយក៏រកទិញ វ៉ាក់សាំង មិនបានដោយសារការផលិតមិនទាន់ ៕