ភ្នំពេញ ៖ ជនជាតិ កាមេ រ៉ូន ម្នាក់ ត្រូវបានសមត្ថកិច្ច អាវុធហត្ថ រាជធានី ភ្នំពេញចាប់ខ្លួន នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ពី បទ . ឆបោក ប្រាក់២ ម៉ឺនដុល្លារ អាមេរិក ពី អាជីវករ ខ្មែរ ទិញ – លក់ រថយន្ត ។
ជនសង្ស័យ រូបនេះ ឈ្មោះ Bangha calestu nyodeh ហៅ Joa ភេទប្រុសអាយុ ៣២ ឆ្នាំ ជនជាតិកាមេរ៉ូន ស្នាក់ នៅ មិនពិតប្រាកដ ។ ការចាប់ឃាត់ខ្លួនជនសង្ស័យ រូប នេះ សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្ដឹង របស់ ជនរងគ្រោះ ឈ្មោះណាង វណ្ណៈ មុខរបរ ថៅកែ ទិញ – លក់ រថយន្ត នៅ ផ្សារដីហុយខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
យោង តាម ពាក្យបណ្ដឹង របស់ ជន រង គ្រោះ បាន បញ្ជាក់ ថា កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ ២០២០ មាន ជនជាតិ កា មេ រ៉ូ ន ២ នាក់ បានមកទំនាក់ទំនង ជាមួយដើមបណ្តឹង តាម រយៈ តេឡេក្រាម ដើម្បីសហការ គ្នានាំរថយន្ត ពី សហរដ្ឋអាមេរិកយកមកលក់នៅ ក្នុងប្រទេសកម្ពុជា ។ ក្នុងនោះ ជនសង្ស័យ បាន និយាយបញ្ចុះបញ្ចូលជនរងគ្រោះឲ្យដាក់ប្រាក់ហ៊ុនគ្នាដើម្បីនាំរថយន្ត ពី អាមេរិកក្នុងតម្លៃថោក ៗ យក មកលក់បានចំណេញ ច្រើនដែលពួកគេ មាន បងប្អូននៅទីនោះស្រាប់ចេះមើលរថយន្តគ្រប់ប្រភេទនោះបើ ជនរង គ្រោះ ព្រម រកស៊ី ជាមួយ ។
ក្រោយមក ពួកគេក៏បាន ឯកភាព គ្នារកស៊ីជាមួយ គ្នា ។ លុះដល់ ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២១ ឈ្មោះ mourice និង joa បាន មកដល់ផ្ទះជនរង គ្រោះដោយប្រាប់ថាពួក គេ បាន រៀបចំ ឯកសាររួចរាល់ហើយដើម្បី នាំ រថយន្ត ចំនួន ២ កុងទីន័រចូលមកស្រុក ខ្មែរដូច្នេះពួកគេបានតម្រូវឲ្យជនរង គ្រោះដាក់ប្រាក់កក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិក ជាមុន ។ ដោយសារការងាររកស៊ី ចង់មានបានដូច ពាក្យ ថា ( គេ បបួល កុំឲ្យខានគេ មានបាន កុំ ឲ្យ …) ជន រង គ្រោះ ក៏ បាន យល់ព្រមប្រគល់ប្រាក់ កក់ ចំនួន ២ ម៉ឺន ដុល្លារ សិន ដោយនិយាយថាពេលបំពេញបែបបទ រួច អស់ហើយ នឹង បន្ថែម ឲ្យគ្រប់ ៥ ម៉ឺន ដុល្លារ តែ ម្តង ។
ចាប់តាំងពី ពេលប្រគល់ប្រាក់ដល់ដៃរួចហើយជនរង គ្រោះ ពិបាករកការទំនាក់ទំនង គ្នាជាមួយ នឹង ជនសង្ស័យ រហូតទាក់ទង លែងបានទាំងស្រុងទៀតផង ពោល គឺ ជនជាតិ ស្បែក ខ្មៅនេះមានគំនិត ទុច្ចរិតលេងល្បិចឆបោកដើម្បីបានប្រាក់ហើយគេចខ្លួនតែម្ដង ។
លុះដល់ ថ្ងៃ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្រាប់តែ ជនរង គ្រោះ បាន ប្រទះឃើញជនសង្ស័យដើរឆ្លងកាត់តាមផ្លូវក្នុង រាជធានី ភ្នំពេញហាក់បីដូចជាគ្មានជំពាក់ អ្នកណាមួយ រៀល ដោយ ឃើញ ដូច្នោះ ជនរងគ្រោះក៏បានទៅចាប់ដឹកដៃ នាំ ចូល ទីបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថដើម្បីចាត់ តាម ផ្លូវច្បាប់ ៕