ហោចណាស់អគារ៤ទៅ៥ ផ្ទុកមនុស្សរាប់រយនាក់ បានរៀបចំកក់ទុករួចជាស្រេច ដើម្បីដំណើរការកម្មវិធីដ៍ សំខាន់មួយ របស់ក្រុមហ៊ុន ដាណាទ្រី ខូអិលធីឌី។ ម្ល៉ោះហើយគ្រប់អ្នកពាក់ព័ន្ឋ ភារៈកិច្ចទាំងអស់ក៏ត្រូវប្រុងជើងការអោយល្អ ដើម្បីប្រមូលស្មារតីបំពេញកិច្ចការដ៍អស្ចារ្យនាថ្ងៃ៥ កុម្ភៈ ២០២១ខាងមុខនេះ។
នៅលើបណ្តាញ សង្គម របស់ អតីតពិធីការិនី មាស សុវណ្ណរតនា បានលើបញ្ជាក់ថា «មហាប្រឹត្តិការណ៍បានមកដល់ទៀតហើយ តបតាមការសន្យា ចែក មាស ពេជ្រ ឡាន ម៉ូតូ ពានរង្វាន់ និងប្រគល់ជួនបុគ្គលឆ្នើម ពូកែ របស់ផលិតផលNNP នៃក្រុមហ៊ុនដាណាទ្រី ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអនឡាញធំនិងឈានមុខគេនៅកម្ពុជា ជួបជាមួយនាងខ្ញុំមាស មាស សុវណ្ណរតនា និង លោក ទីងតុង ដែលពួកយើងជាពិធីករនិងពិធីការិនី ក្នុងមហាប្រឹត្តិការណ៍ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅ ដឹងព្រីមៀសែនសុខ អាគារC.D.E.F»៕
រវាង មាស សុវណ្ណរតនា និងទីង តុង ជាដៃគូពិធីករ ដ៍សមគ្នា ដែលធ្វើអោយកម្មវិធីប្រឡងចម្រៀងសំនៀងពេជ្រ អិនអិនភី ទាក់ទាញព្រោះសុីសង្វាក់គ្នាខ្លាំងរហូត មានការលើកសរសើរ។ បើគិតអោយជាក់លាក់ឃើញថា អ្នកទាំង២មានជំនាញសិល្បៈ និងបទពិសោធន៍មិនតិចនោះទេ មុនពេលយល់ការងារពិធីករ។ ដូចនេះអ្នកទាំង២រំពឹងថា នឹងទទួលបានភាពជោគជ័យថ្មីទៀតនាពេលដំណើរការកម្មវិធីខាងមុខ។