មានការ ចាប់អារម្មណ៍ខ្លាំងតែម្តងនៅ ពេលគេស្រាប់តែបាន មើលឃើញអំពីស្មារតីជួយគ្នាពេលលំបាក ហើយនៅទ្វីបផ្សេងៗគ្នាតែទឹកចិត្តគឺមិនឆ្ងាយគ្នា។ ដូចនេះហើយទង្វើរបស់ ម្ចាស់ជំនួយដែលរួមចិត្តគ្នានេះពិតជាវិសេសបំផុតសូមសរសើរ។
មានការមើលឃើញថា ក្រុមហ៊ុនវិមានរចនា RachnaPalace មាន3ប្រទេស ថៃ ខ្មែរ អាមេរិច និងសាខាធំតូច ពិសេសអូនចៅម៉ែ រួមគ្នាយកថវិការ 18000$ មកកសាងក្លោងទ្វារវត្ត ព្រៃព្រហ្ម ខេត្ត ព្រៃវែង និងបានជូនថវិការក្មួយៗ និងលោកយាយលោកតា 1នាក់ៗបាន5000រៀល
ទាំងអស់ សុំជូនបុណ្យផង សាធុ សាធុ សាធុ ៗ សុំអោយវិមានរចនាលក់ដាច់ខ្លាំងខ្លាបំផុត ជ្រកក្រោមម្លប់បុណ្យអរគុណនូវការទទួលដ៍យកចិត្តទុកដាក់ ខ្ញុំត្រេកអរឥតឧបមា។
ចំណងដៃដ៍ ពិសេសមួយនេះ បានធ្វើអោយ អ្នកនៅខេត្តព្រៃវែងពិសេសភូមិឃុំខាងលើ ពិតជាមានសេចក្តីរំភើបតែម្តង និងចាចិត្តចងចាំអ្នកមានទឹកចិត្តល្អនេះជារៀងរហូត។ វិមានរចនា រមែងរំលេចសកម្មភាពជួយសង្គម ហើយកម្រមើលរំលងទើបមហាជនសរសើរខ្លាំងពីភាពគម្រូនេះ។មានលុយសាងតែបុណ្យ ពិតជាជ្រះថ្លាក្នុងចិត្តបំផុត។
លោកស្រីសៀង សុភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាង វិមានរចនា ដែលមានសាខានៅកម្ពុជា បានចំណាយពេលមិនខ្លាចហត់នឿយឡើយដោយចុះចែកដល់ទីតាំងផ្ទាល់។លើសពីនេះ ថវិការ បានមកពីការរួមកម្លាំងគ្នាចែកសទ្ឋា។នេះជាកុសលមួយប្រពៃបំផុតហើយ ក៏នៅបន្តដាក់ផែនការដល់គម្រោងថ្មីៗជាបន្តទៀតដែរ។