ដើម្បីរក្សាភាពថ្លៃថ្នូ វិន័យសុជីវធម៌ល្អ ក្នុងសង្គមយើងទាំងអស់គ្នា គួរតែធ្វើការស្វែងយល់ រាល់ចំនុចអ្វីមួយដែលលើសលុប ពេលប្រព្រឹត្តហើយមកគិត។ តួយ៉ាងនៅ លើបណ្តាញសង្គមហ្វេសបុក យើងក៏មើលឃើញរួចទៅហើយថា ការបង្កជម្លោះជេរគ្នាពីនេះពីនោះ តាមការLive គឺឆ្លុះបញ្ចាំងគម្រូមិនល្អនោះទេ វាជាកញ្ចក់មួយដែលងាយស្រួលមើលឃើញ ហើយក្លាយជារឿងមិនល្អសម្រាប់សង្គម។
យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា ដែលជានាយិកា ក្រុមហ៊ុន ដាណាទ្រី បានបង្ហាញនូវការយល់ឃើញ អំពីចំនុចនេះថា គួរតែលុបបំបាត់សំដី សំដៅណា ដែលចេញមកអសីលធម៌ ស្តាប់ហើយបង្ហាញអោយឃើញថា អ្នកនោះចរិកបែបមិច និងមានសញ្ញាច្រើនដែល មហាជនវាយតម្លៃ ទោះជាមានទ្រព្យ លុយកាក់ តែសំដីចេញមកមិនល្អគឺមិនកើតដែរ។ ពិសេស គឺមិនខុសពីពាក្យចាស់ ពោលថា «ស្លាប់រស់ព្រោះមាត់» និយាយអ្វីត្រូវគិតមុនហើយកុំចេះរលាស់អណ្តាតឡើងទាំងមិនដឹងខ្លួន។ចុងក្រោយគឺបកមកយើងវិញ។សេចក្តីថ្លៃថ្នូភាសាសុភាពៗ គឺមហាជន ចូលចិត្តនិងគោរពស្រឡាញ់ណាស់។
គ្រាអំឡុងនិយាយរឿងនេះ គេសង្កេតឃើញថា ហ្វេនៗដែលតាមដាន មានការគាំទ្រនូវចំនុចដែល អគ្គនាយិកានិយមចែកភាពមនុស្សធម៌លើកឡើង។ហើយក៏ស្នើអោយមិនមាន ការអន្តរាគមណាមួយទៅលើបុគ្គលដែលពាក់ព័ន្ឋលើ ការជេរអសុរស់គ្នាប៉ាតណាប៉ាតណីក្នុងកំពុងឡាយវិដេអូជាដាច់ខាត។ដើម្បី ទុកជាការមើលឃើញពីលទ្ឋផលបែបណាក្រោមប្រពន្ឋ័ច្បាប់។