ដោយសារតែចង់អោយ មានភាពច្បាស់លាស់ក្នុងការរកសុី និងមានចំនេះជំនាញអោយកាន់តែកើនឡើងទើបខាងថ្នាក់ ដឹកនាំរិះរកគ្រប់មធ្យោបាយដើម្បីប្រកួតទីផ្សារ។ ម្ល៉ោះហើយទើបខាងក្រុមការងារ បានកំណត់គ្នាយកទីតាំងមួយ នាខេត្តស្វាយរៀងប្រជុំដោះដូរយោបល់ ដើម្បីផ្តោតលើឱកាសចាប់យកមុខរបរនៅលើអនឡាញ។
ថ្ងៃទី24 មករា ឆ្នាំ2021 លោកឧកញ៉ា អ៊ុច សម្បត្តិ និង លោក ជំទាវ ហុឹម សុភ័ក្ត្រ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ចូលរួមជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាគ្រួសារកក់ក្តៅលើទឹកដីខេត្តស្វាយរៀងដែលមានអតិថិជននិងតំណាងចែកចាយចូលរួម250នាក់ ដែលរៀបចំឡើងដោយលោកស្រី ធន់ ស្រីនាង ថ្នាក់ដឹកនាំប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ។
នៅក្នុងសិក្ខាសាលានេះ លោកឧកញ៉ា ក៏បានផ្តល់គន្លឹះសំខាន់ៗជូនអតិថិជននិងតំណាងចែកចាយនូវយុទ្ធសាស្ត្រនៃការលក់ Online ដំបូង ដើម្បីកែប្រែពីមនុស្សសាមញ្ញក្លាយជាអ្នកលក់ Online អាជីព ដែលអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លាក្នុងមួយខែៗ ។
លោកឧកញ៉ា អ៊ុច សម្បត្តិ បានកោតសរសើរយ៉ាងខ្លាំងចំពោះ លោកស្រី ធន់ ស្រីនាង ដែលដឹកនាំក្រុមបានល្អ និង ធ្វើអោយផលិតផលគ្រួសារកក់ក្តៅល្បីសុះសាយពាសពេញខេត្តស្វាយរៀង និង អាចបង្កើនថ្នាក់ដឹកនាំបន្តវេន៣រូបផងដែរ ដែលធ្វើអោយ #Teamធន់ស្រីនាង កាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ។
ថ្នាក់ដឹកនាំទាំង៣រូបរួមមាន:
~ លោក សាយ វិនស៊ាង ទទួលបានការតែងតាំងជាថ្នាក់ដឹកនាំ
~ អ្នកនាង ផាត់ ស្រីមុំ ទទួលបានការតែងតាំងជាថ្នាក់ដឹកនាំ
~ អ្នកនាង ឡុង ស្រីពៅ ទទួលបានការតែងតាំងជាថ្នាក់ដឹកនាំ
គួររំលឹកផងដែលនេះជាអង្គសិក្ខាសាលាលើកទី២ លើកទឹកដីស្វាយរៀង ដែលដឹកនាំដោយលោកស្រីធន់ ស្រីនាង Teamជាប់ដៃ លោកស្រី យេន សម្ផស្ស ថ្នាក់ដឹកនាំកំពូលប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។