នៅទីបំផុតអ្នកគាំទ្រស្នាដៃដឹកនាំសម្ដែង របស់ លោក Rith Omega បានឃើញស្នាដៃផលិតរបស់លោកជាថ្មីវិញហើយ បន្ទាប់ពីលោកបានជួបព្យុះភ្លៀង ហើយបណ្ដាលអោយលោកបាត់បង់ការងារជាអ្នកដឹកនាំថត។ ស្នាដៃដំបូង ក្រោយពីជួបរឿងអាស្រូវនេះ គឺការដឹកនាំផលិត MV ដែលលោកនិពន្ធផង ដឹកនាំសម្ដែងផង ក្នុងបទ”ឱ្យហេតុ” ដែលបទថ្មីរបស់តារាចម្រៀង លោក Rith Bros Pov ម្ចាស់បទ”មាននឹកបងទេអូន”។
ក្នង MV បទថ្មីនេះ លោក Rith Omega នៅតែធ្វើគេមើលឃើញពីទឹកដៃក្នុងការផលិត ខណៈដែលស្នាដៃមួយនេះ គឺស្ថិតក្នុងការផលិតរបស់លោក និង ក្រុមការងារ គឺ One Shot Media ដែលមិនមែនជាផលិតកម្មរបស់គេដូចមុន។
លោក Rith Omega បញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកមិនជ្រកនៅក្នងផលិតកម្មណាមួយទៀតទេ ដោយលោកបានបង្កើតក្រុមផលិតផ្ទាល់ខ្លួន ដែលអោយឈ្មោះថា One Shot Media ដែលក្រុមផលិតនេះ ក្រៅពីបានរួមគ្នាបំពាក់ម៉ាស៊ីនកាមេរាទំនើបៗ ក៏បានដំឡើងស្ទីឌីយោមួយរួចរាល់ និង បានបំពាក់ឧបករណ៍ទំនើបៗផងដែរ សម្រាប់ផលិតចម្រៀង រឿងខ្លី MV, ថត Pre-Wedding និង ភាពយន្តរកថវិកាតាមរយៈការដាក់ពាណិជ្ជកម្មផងដែរ។
ខាងក្រោមនេះ គឺជាស្នាដៃដំបូង របស់លោក Rith Omega ក្រោយពីលោកមានរឿងអាស្រូវកក្រើកសិល្បៈ៖