ភ្នំពេញៈ លោកអុីបញ្ញា កំពុងជួបនូវការខ្វះខាតថវិកាសម្រាប់ព្យាបាលជម្ងឺវះកាត់ធ្ងន់ធ្ងរដោយសារក្រុមគ្រួសារជាសិករក្រីក្ររស់នៅរំពឹងលើលោកអ៊ី បញ្ញា ម្នាក់គត់ហើយពេលនេះរូបលោកបានធ្លាក់ខ្លួនឈឺដោយនឹកស្មានមិនដល់។
តាមរយះព័ត៌មាននេះផងដែរក្រុមការងារលោកអ៊ី បញ៉ាសូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ដែលធ្លាប់មានសណ្តានចិត្តធម៌សូមមេត្តាជួយចូលរួមនូវថវិការតិចតួចតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីជួយង្រ្គោះជីវិតអ្នកកាសែតជំនាន់ថ្មីនេះឲ្យរួចផុតពីជម្ងឺធ្ងន់ធ្ងរបានបន្តចូលរួមប្រឡូកក្នុងវិស័យព័ត៌មានតទៅថ្ងៃអនាគត។បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ជាន់ទី២ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិតជាកូនកសិករក្រលំបាកម្នាក់ពុះពារចាប់អាជីពជាអ្នកកាសែតបំរើលើវិជ្ជាជីវ:យ៉ាងសកម្មកន្លងមកមានសប្បុរសជនសុំមិនបញ្ចេញ់ឈ្មោះបានជួយឧបត្ថម្ភជាថវិការផ្ទាល់ខ្លួន១០០០ដុល្លារសម្រាប់រំលែកនូវការលំបាកជាក់ស្តែងរបស់ក្រុមគ្រួសារលោកអុី បញ្ញា ។
បងប្អូនសប្បុរសអាចជួយគាត់បាន តាមលេខទូរស័ព្ទផ្ទាល់ខ្លួនលោក 085 508 500 ឬ ABA ( 001387887 )
ឆ្លើយតបជាមួយទឹកចិត្តរបស់បងប្អូនសប្បុរសជនលោកអុីបញ្ញាបានបើកភ្នែកធំៗនិយាយខ្សាវៗជាមួយនិងក្រុមគ្រួសារជូនពរសប្បុរសជនទាំងអស់គ្នាសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។