អ្នកនាង មាស សុវណ្ណរតនា ដែលជាម្ចាស់ប្រេនគ្រឿងសំអាង NUNA បានដំណើរការតួនាទី ជាអ្នកសម្របសម្រួល កម្មវិធី «សំនៀងពេជ្រNNP» បានផ្ទុះការចាប់ថ្នាក់ស្ទើរតែស្មានមិនដល់នៅពេលដំណើរការកម្មវិធីផ្សាយផ្ទាល់។ អ្នកនាងត្រូវ បាន តារា៣ដួង ជាមេប្រយោគ ចាប់ថ្នាក់ដោយសារស្ទីល និយាយរបស់គាត់ប្លែកហើយកម្រមានអ្នកណាធ្វើដូច។
អូហូៗ! ពិតជាអស្ចារ្យ….! នេះជាស្ទាយ ដែល មាស សុវណ្ណរតនា រំលេចនៅពេលបេក្ខជន ប្រឡងចម្រៀងច្រៀងចប់។ អ្នកនាង ត្រូវបាន អ្នកនាង កាតុ លោក សូ ស្រណោះ និង លោក ហេង ពិទូ ព្រួតគ្នាចាប់ថ្នាក់ យកមកចំអន់លើឆាក។ ធ្វើអោយ ពិធីការិនី ហើយកំពុងល្បីលើអន ឡាញ រូបនេះ ផ្អើលៗមិនតិចទេ នៅពេលក្លាយជារឿងចង់អស់សំណើច ព្រោះស្ទាយខ្លួន។យ៉ាងណា នោះជាស្ទាយរបស់អ្នកនាង ហើយក៏ក្លាយជារឿងថ្មីប្លែក និង ដើម្បីទុកគ្រាន់កំដរបរិយាកាស ប្រឡង កុំអោយតានតឹងព្រោះ ទាំងមេប្រយោគ និងអ្នកប្រឡង តឹងតែង បុកពោះពេក។
អ្នកនាង មាស សុវណ្ណរតនា អ្នកគ្រប់គ្រងទូទៅដែលបានតែងតាំងពី អ្នកស្រី ទ្រី ដាណា បានអោយដឹងថា នេះជាកម្មវិធីដែលផ្តល់ឱកាសអោយ បេក្ខជនដែលមិនធ្លាប់ប្រឡងកម្មវិធីចម្រៀងទាល់តែសោះ តែអាចមានសមត្ថភាពច្រៀងបាន ច្រៀងពិរោះ និងតស៊ូព្យាយាមហ្វឹកហាត់ប្រែអោយក្លាយជាតារាចម្រៀងអាជីព។យើងនិងរើសអោយល្អរកអ្នកខ្លាំង ដើម្បីតបការចង់បាននិង មិនមានបក្សពួក ឬគ្នីគ្នាឡើយ។
កម្មវិធីសំនៀងពេជ្រNNPជាកម្មវិធីដ៍ធំ មានលក្ខណៈស្តង់ដារ និងបច្ចេកវិទ្យាទំនើប ដោយចំណាយថវិការយ៉ាងច្រើនសន្ឋឹកខុសពីកម្មវិធីផ្សេងៗ របស់ប្រទេសកម្ពុជា។នៅយប់នេះ ជាជុំទី២ បេក្ខជន ១១រូបឡើងប្រកួត ដោយ ជម្រុះយក៣នាក់ឡើងវគ្គចុងក្រោយខណៈមុននេះរកបាន ជើងខ្លាំង៣រូបរួចហើយ សូមកុំភ្លេចទស្សនា លើផេក សំនៀងពេជ្រNNPម៉ោង៧យប់នេះ។