ប្រិយមិត្តជាច្រើនដែល បានឃើញពីសម្រស់ត្រកាលផូរផង់ នៃព្រះនាងតូចនរោត្តមជេនី សុទ្ឋតែបានលើកសរសើរថា មានភាពស្អាត រលីងរលោងគួរអោយចង់អង្អែល។ប៉ុន្តែលោក អ្នកម្ចាស់ណាស់ថា មិនបានដឹង បុគ្គលរូបណាជាអ្នក រចនា កែអោយត្រដែត។ តែសភាពពិតគឺក្រោម ការMake up ពីអ្នកផាត់មុខម្នាក់ដែល មានភាពជំនាញម្ចាស់លាស់។
ព្រះនាងតូចនរោត្តម ជេន ណា ត្រូវបានមហាជនស្គាល់ និងកំពុងមានឈ្មោះល្បីល្បាញជាមួយ វិស័យចម្រៀងនៅកម្ពុជា។ សម្រសឭផូរផង់ ជាមួយទឹកមុខស្រស់ត្រកាល ការរំលេចឡើង គ្រប់ទម្រង់គឺ ជាស្នាដៃសិល្បៈផាត់មុខ របស់អ្នកMake up វ័យក្មេងម្នាក់ដែលបាន ជួយជម្រុញអោយ ព្រះនាងតូច មានសម្រស់បន្ថែមទៀត។ ម្ល៉ោះហើយនេះជា ការបង្ហាញអោយដឹងផងដែរ ថាសម្រស់ផូរផង់ជាមួយការផាត់មុខធ្វើសក់នេះជាការទ្រទ្រង់មួយផ្នែក នៅពីក្រោយរបស់អ្នកឯកទេសរូបនេះ។
បើតាមការអោយដឹង កម្លោះវ័យក្មេងដែលឆ្នើមខាងMake up នេះត្រូវ បានព្រះនាងតូច ជេន ណា ផ្តល់ឱកាសអោយមកតុបតែងប្រចាំផ្ទាល់ នៅពេមើលឃើញថាទឹកដៃរចនា តុបតែង មានភាពល្អ។ម្ល៉ោះហើយសម្រស់ផាត់មុខ ធ្វើសក់ កន្លងមកធ្វើអោយ មហាជនលើកសរសើរពី ព្រះនាងមិនតិចទេ។ បែបនេះហើយបានជម្រុញអោយ កម្លោះពូកែផាត់មុខនេះ ទទួលបានការចាប់អារម្មណ៍បន្តទៀត ហើយគេជឿជាក់ថានឹងល្បីល្បាញ នៅក្នុងពិភពផាត់មុខ។