ក្នុងពេលដែលគេដឹងថា កូនស្រីរបស់នាង គឺជាដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង និង ជាក្មេងស្រីដែលមានតែនាងជាម្ដាយ ជាអ្នកមើលខុសត្រូវតែម្នាក់ឯង ដោយលោក ប៉ែន ចំរ៉ុង មិនមានទំនាក់ទំនងក្នុងនាមជាឪពុកនោះឡើយ។
អ្នកនាង បានសរសេរថា”កូន ឈាន ទៅ មុខ បេី កូន ដួល កូន ងេីប ឡើង រួច ដេីរ ទៅ មុខ ទៀត ។ ម៉ែ នៅ ពីក្រោយ ចាំមេីល កូន ចាំ ជួយកូន ជានិច្ច ។ សូម កូន ចាំ ថា ឧបសគ្គ ជា ភ្ញៀវ ប្រចាំ ជីវិត កូន ទៅ ណា ក៏ គេច មិន ផុត ដែរ កូន ត្រូវ រៀន ទទួល ដោះស្រាយ វា ដោយ ស្មារតី ស្វាហាប់ កុំ ខ្លាច កុំ គេច ពី វា អី …ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ 🥰❤️”។ សំណេររបស់អ្នកនាង បង្ហាញពីការទទួលខុសត្រូវ និង ផ្ដល់ភាពកក់ក្ដៅយ៉ាងខ្លាំងដល់កូនស្រី បើទោះជាកូនរបស់អ្នកនាង មិនទទួលបានការទទួលខុសត្រូវ និង ការថ្នាក់ថ្នមពី លោក ប៉ែន ចំរ៉ុង ជាឪពុក តាំងពីក្នុងពោះ មកទល់ពេលនេះ៕