កញ្ញានៅ ដាណា ជាពិធីការិនីដែលបានអភិវឌ្ឍន៍ខ្លួន ទៅជាតារាសម្តែង និងតារាចម្រៀងនោះ ថ្មីៗនេះតារាស្រីរូបនេះបានបន្តចេញចម្រៀង Original Song ថ្មីមួយទៀត ដែលមានចំណងជើងថា គេងមិនលក់ បានក្លាយជាបទចម្រៀងមួយចាក់ដោតអារម្មណ៍យុវវ័យបន្ទាប់ពីចេញកាលពីចុងឆ្នាំ ២០២០នេះ។
នៅក្នុងនោះដែរ កញ្ញា នៅ ដាណា ក៏បានបញ្ជាក់ថា បទគេងមិនលក់នេះ គឺជាបទចម្រៀងដែលកញ្ញានិពន្ធឡើង នៅពេលដែលមានអារម្មណ៍គេងមិនលក់ បានធ្វើឲ្យកញ្ញាបញ្ចេញមនោសញ្ចេតនាតាមរយៈការស្រមៃចេញជាអត្ថន័យនៃបទចម្រៀងនេះ។ ហើយកញ្ញា ដាណា ក៏បានបន្ថែមថា បទនេះគឺនិពន្ធឡើង ដើម្បីផ្ញើជូនដល់មនុស្សដែលគិតច្រើនគេងមិនលក់ដូចកញ្ញាដែរ។
សម្រាប់បទចម្រៀងនេះ បានបង្ហាញពីអារម្មណ៍នឹកគិតដល់បញ្ហាជាច្រើនដែលបានកើតឡើង និងមានរឿងគិតមិនចេញដោះស្រាយមិនចេញ គិតពីរឿងក្នុងចិត្ត ហើយចេះតែគិតធ្វើឲ្យកញ្ញាគេងមិនលក់។
កញ្ញា នៅ ដាណា ជាពិធីការិនី ជាតារាសម្តែងផង និងជាតារាចម្រៀង ត្រូវបានទស្សនិកជនជាច្រើនស្គាល់និងគាំទ្រ ដែលកញ្ញាបានលេចមុខ ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក៏ជាដូចកម្មវិធីផ្សេងជាច្រើន។ ហើយរហូតមកដល់ឆ្នាំ២០២១នេះ កញ្ញា នៅ ដាណា ក៏បានផលិតបទចម្រៀង “Original Song”ដោយខ្លួនឯង ដោយក្នុងនោះមានដូចជាបទ “ស្រស់ស្រាយ” បទ“ស្រ្តេស” បទ “អារម្មណ៍” បទ“នឹកមនុស្សម្នាក់ក្នុងសុបិន្ត”បទ “ការលាចុងក្រោយ ” និងបទ គេងមិនលក់នេះផងដែរ។
សូមបញ្ជាក់ផងដែរថា កញ្ញា ដាណា មិនស្ថិតក្រោមផលិតកម្មណាមួយនេះទេ ពោលគឺជាតារា Original Song. ក្រៅពីមានទេពកោសល្យផ្នែកសំឡេង មានសំនៀងពិរោះរណ្តំ និងអាចសម្តែងភាពយន្តបានផងនោះ ដាណា ប្រាប់អោយដឹងថារាល់គ្រប់បទចម្រៀងរបស់នាង គឺជាស្នាដៃនិពន្ធមេឡាឌី និងបារ៉ូ ចម្រៀងផ្ទាល់ខ្លួនដែលបទ នីមួយៗ គីជាបទញាក់កន្ទ្រាក់អារម្មណ៍ និងបទមនោសញ្ចេតនា ស្នេហាយុវវ័យជាដើម។
YouTube (https://youtu.be/vOcrjBhByLU)