ប្រទេសថៃ៖ ស្រ្ដីម្នាក់បានសម្រាលទារិកា (កូនស្រី) មា្នក់ មានសុខភាពល្អ ដូចទារកដទៃទៀតដែរ តែចម្លែកត្រង់នាងកើតមក មានអវយវៈខុសពីគេ ត្រង់ មានដៃ៤ និងជើង៤។
បើតាមសារព័ត៌មានថៃ (Chiang Rai Times) បានផ្សាយ នៅព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថា មានស្រ្ដីម្នាក់ រស់នៅខេត្ត Nakhon Phanom នាភាគឦសាន នៃប្រទេសថៃ បានសម្រាលកូនស្រីម្នាក់ មានសុខភាពល្អ។ ប៉ុន្ដែទារិកានោះ បែរជាមានជើង៤ និងដៃ៤ ខុសពីទារកដទៃទៀត។ ក្រុមវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យខេត្ដនេះ បានរាយការណ៍ថា ទារិកាមានសុខភាពរឹងមាំ ប ប៉ុន្ដែក្រុមវេជ្ជបណ្ឌិតកំពុងតាមដានអំពីសុខភាពរបស់នាងបន្ដទៀត។
ជាមួយគ្នានេះ លោក Kaisakorn Kongchalad អភិបាលខេត្ត Nakhon Phanom បានបញ្ជាឲ្យមន្រ្ដីសុខាភិបាលទាំងអស់ ត្រូវតាមដានអំពីសុខភាពរបស់ស្រ្ដីជាម្ដាយ ឈ្មោះ Tiwanee អាយុ២២ឆ្នាំ ដោយយកចិត្ដទុកដាក់បំផុត។ ទារិកា កើតមកមានដៃ៤ និងជើង៤នេះ គឺជាកូនទី២របស់នាង Tiwanee ។
ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យខេត្ត Nakhon Phanom បានប្រាប់ដល់បណ្ដាញសារព័ត៌មាន Thai Media ថា ក្រៅពីដៃ៤ និងជើង៤នោះ គឺទារិកាម្នាក់នេះ មានលក្ខណៈធម្មតាដូចទារកដៃទៀតដែរ។ រីឯការដកដង្ហើមរបស់នាង ក៏មានលក្ខណៈធម្មតាដែរ ប៉ុន្ដែនាងខុសពីគេត្រង់តែ កើតមក មានដៃ៤ និងជើង៤តែប៉ុណ្ណឹងទេ៕