តារាអន ឡាញ ដែលមានចិត្តបុណ្យ និងកំពុងលេចធ្លោ ម៉ែ រួយ បានធ្វើអោយគេអាចរីករាយនិងភ្ញាក់ផ្អើល ចំពោះទេពកោសល្យចេះសម្តែងរឿងអប់រំ។លើសពីនេះការលេងទឹងមុខ បញ្ចូលអារម្មណ៍ក៏ឃើញ អ្នកគ្រូរួយដ៍ ស្រស់សោភាមានភាពឈ្លាសវៃយល់សាច់ការហើយបើហាត់រៀនបន្តនោះ នឹងឡើងវិជ្ជាគុនជាមួយការសម្តែងមួយក្រឺតទៀតមិនខាន។
វណ្ណកម្មរឿងអប់រំខ្លី “ម៉ែកូនខុសហើយ” ក្រោពីការបង្ហោះវីដេអូនេះនៅលើផេកហ្វេសប៊ុកមិនទាន់បានប៉ុន្មាន១ថ្ងៃផង ស្រាប់តែផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកទស្សនា ដោយមានអ្នកចុចចូលចិត្តគាំទ្ររាប់សិបម៉ឺននាក់ បង្ហោះមិនទាន់បាន១ថ្ងៃមានមើលរហូតដល់ជិត៣លាននាក់ឯណោះ។សាច់រឿងអប់រំខ្លីបទ«ម៉ែកូនខុសហើយ»បានបង្កប់នូវអត្ថន័យអប់រំជាច្រើនដល់អ្នកបាក់ទឹកចិត្តដែលគិតខ្លី ដើរផ្លូវខុសមើលឃើញតែពិភពលោកខ្មៅងងឹត ឲ្យមកជោគជ័យក្នុងមុខជំនួញដ៏ស្រស់បំព្រង ម្យ៉ាងទៀតធ្វើឲ្យយុវវ័យដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសព្រាន ងើបឡើងកុំអស់សង្ឃឹមក្នុងជីវិតមកក្រែប្រែជីវិតសារជាថ្មីគឺមិនទាន់ហួសពេលដែរ៕ មានការលើកឡើងថា ម៉ែ រួយ មិនត្រឹមតែពូនិងគន្លឹះ អាជីពដោះស្រាយបញ្ញាបាក់ទឹកចិត្តរបស់មនុស្ស និងឆ្នើមខាងជំនួញនោះទេ ។ អំណោយទាននៃដុង សិល្បៈក៏រុញអោយម៉ែ រួយមានភាពទាក់ចិត្តរហូតផ្ទង់អារម្មណ៍អាចផ្តោតការងារបែបនេះបានខណៈល្បិចនៃការលេងសិល្បៈគឺមិនងាយស្រួលនោះទេពិសេសគឺទម្រង់ជាតារាសម្តែងតែម្តង។
ម៉ែ រួយតាំងពីដើមឡើយមុនមានងារជាឧកញ៉ា រមែងចូលរួមជួយការងារសង្គមតាំងពីដើមរៀងមក។អ្នកគ្រូធ្លាប់មានខ្សែជីវិតតស៊ូខ្លាំងគ្រាជាអ្នកបម្រើការងារនៅប្រទេសថៃ។មានអតីតកាលពុះពារបែបនេះហើយទើប ម៉ែរួយ យល់យ៉ាងច្បាស់អំពីភាពកម្សត់។អោយតែទៅដល់ទីណាកន្លែងណា ម៉ែ រួយមិនភ្លេចចែកទានសាងបុណ្យទុកជាកុសល់។សាងបុណ្យអំពើល្អបុណ្យតាមជួយយូរឬឆាប់។ដូចនេះយើងគាប់បន្តបង្ហាញអ្វីដែលជាទង្វើល្អអោយសង្គមចងចាំជាងបង្ហាញភាពអសកម្មនាំអោយមានការរិះគន់។