ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីឌ19 មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ ថា សម្តេចតេជោ ហ៊ុនសែន នៅល្ងាចថ្ងៃទី7ខែធ្នូឆ្នាំ2020 បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ ទិញវ៉ាក់សាំងកូវីឌ19សំរាប់យកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន1លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ50ម៉ឺននាក់៕