• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Tuesday, March 28, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

តៃវ៉ាន់ ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីទប់ទល់នឹងចិន

by Pich News
05/12/2020
in ព័ត៌មានជាតិ
0
តៃវ៉ាន់ ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីទប់ទល់នឹងចិន
46
SHARES
218
VIEWS
Share on FacebookShare on Twitter

ទីក្រុងតៃប៉ិ៖ បើតាមសារព័ត៌មាន CNA បានចេញផ្សាយ ថា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងជួយពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសចិន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែចាត់ទុកដែនកោះតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន។ ជាញឹកញាប់ ចិនតែងតែគំរាមកំហែងលើរដ្ឋាភិបាលតៃប៉ិ ដោយប្រើប្រាស់កងទ័ពវាយកម្ទេចលើដែនកោះនេះ ប្រសិនបើតៃវ៉ាន់ ប្រកាសឯករាជភាពរបស់ខ្លួន ផ្ដាច់ចេញពីប្រទេសចិន។ ដោយសារតែការគំរាមកំហែងមិនចេះចប់ពីសំណាក់រដ្ឋាភិបាលចិន ទើបរដ្ឋាភិបាលទីក្រុងតៃប៉ិ បង្កើនការចំណាយរាប់ពាន់លានដុល្លារ សម្រាប់ទិញយន្ដហោះចម្បាំង និងគ្រឿងសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក យកមកទុកធ្វើសង្រ្គាមជាមួយចិន។

រហូតមកដល់ពេលនេះ កោះតៃវ៉ាន់ បាន និងកំពុងសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រ និងផ្គត់ផ្គង់គ្រឿងសឹកដ៏សំខាន់បំផុតសម្រាប់ដែនកោះមួយនេះ។ ជាមួយគ្នានេះដែរ កាលពីខែសីហា កន្លងទៅ លោកស្រី Tsai បានប្រកាសបន្ធូរបន្ថយការនាំចូលសាច់ជ្រូក និងសាច់គោពីសហរដ្ឋអាមេរិក បើទោះជាមានការតវ៉ា ពីគណបក្សប្រឆាំង និងពលរដ្ឋតៃវ៉ាន់ រហូតមានការប្រទូសរ៉ាយ ដោយគប់គ្រឿងក្នុងជ្រូកពេញរដ្ឋសភា។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ថា កោះតៃវ៉ាន់ពឹងផ្អែកលើពាណិជ្ជកម្ម។ ដូច្នេះយើងត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មរបស់យើង។ លោកស្រីបានទន្ទឹងរង់ចាំពីការរីកចម្រើន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំទី២ និងជាសម្ព័ន្ធមិត្តផ្នែកសន្តិសុខ ដ៏សំខាន់បំផុត។ ក្រៅពីនេះ លោកស្រីបានថ្លែងអំណរគុណ សម្រាប់ការគាំទ្រ ពីអ្នកនយោបាយអាមេរិក ទាំងពីរគណបក្ស ចំពោះកិច្ចព្រមព្រៀងបែបនេះ។

ប្រធានាធិបតីអាមេរិកជិតផុតអាណត្ដិ លោក ដូណាល់ ត្រាំ បានក្លាយជាមនុស្សដ៏មានប្រជាប្រិយភាពមួយ នៅលើកោះតៃវ៉ាន់ ដោយសារលោកបានចុះកិច្ចព្រមព្រៀងលក់អាវុធថ្មីៗ និងការបញ្ជូនមន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក ឲ្យធ្វើដំណើរទស្សនកិច្ចផ្លូវការនៅលើដែនកោះមួយនេះ ដោយមិនញញើតនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងនោះឡើយ។ ជាមួយគ្នានេះដែរ កោះតៃវ៉ាន់បានបង្ហាញនូវទំនុកចិត្តថា រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នឹងនៅតែគាំទ្រកោះតៃវ៉ាន់បន្ដទៀត៕

Previous Post

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទឃាត់ខ្លួនជនសង្ស័យ០៦នាក់ ជនជាតិចិន០៥នាក់

Next Post

លោកស្រី សៀង សុ ភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាងវិមានរចនាប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារ បានយកថវិការ21100ដុល្លាររបស់សមាគមវិមានរចនា ជូនសម្តេចតេជោហ៊ុនសែន ទិញវ៉ាក់សាំងកូវីឌ19 នៅទីស្តីការគណរដ្ឋមន្រ្តី នាវេលាម៉ោង9ព្រឹក ថ្ងៃទី10ខែធ្នូឆ្នាំ2020។

Related Posts

Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
ព័ត៌មានជាតិ

Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា

09/03/2023
209
ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍
ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍

09/02/2023
215
ព័ត៌មានជាតិ

14/12/2022
300
ព័ត៌មានជាតិ

សូមចូលរួម អបអរសាទរ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ចាន់ សុឃាំង

24/11/2022
217
សហគ្រិនមួយក្រុមគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា
ព័ត៌មានជាតិ

សហគ្រិនមួយក្រុមគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា

06/10/2022
216
ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ !  ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?
ព័ត៌មានជាតិ

ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ ! ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?

27/08/2022
258
Next Post
លោកស្រី សៀង សុ ភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាងវិមានរចនាប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារ បានយកថវិការ21100ដុល្លាររបស់សមាគមវិមានរចនា ជូនសម្តេចតេជោហ៊ុនសែន ទិញវ៉ាក់សាំងកូវីឌ19 នៅទីស្តីការគណរដ្ឋមន្រ្តី នាវេលាម៉ោង9ព្រឹក ថ្ងៃទី10ខែធ្នូឆ្នាំ2020។

លោកស្រី សៀង សុ ភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាងវិមានរចនាប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារ បានយកថវិការ21100ដុល្លាររបស់សមាគមវិមានរចនា ជូនសម្តេចតេជោហ៊ុនសែន ទិញវ៉ាក់សាំងកូវីឌ19 នៅទីស្តីការគណរដ្ឋមន្រ្តី នាវេលាម៉ោង9ព្រឹក ថ្ងៃទី10ខែធ្នូឆ្នាំ2020។

Archives

  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
  • ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍
  • សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (900)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (118)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.