តារាចម្រៀងប្រចាំផលិតកម្មថោន លោកពេជ្រ ថាណា បានបង្ហាញសញ្ញាទាក់ទាញច្រើននៅពេលដែលោក ស្រាប់តែបង្ហោះពាក្យពេចន៍ខ្លះបង្ហាញអារម្មណ៍មិនសប្បាយចិត្ត។លោកកំពុងធ្វើអោយ ហ្វេនៗមានចម្ងល់ជុំវិញហេតុផល ដែលលោកបានយកមកសរសេរបង្ហោះនៅលើគណនីហ្វេសបុករបស់លោក។
បើនិយាយពីទឹកដមសំឡេង របស់លោក ពេជ្រ ថាណាវិញឃើញថា មានភាពទាក់ទាញ សំឡេងមុតមាំធ្ងន់ល្អ ដែលអាចនិយាយថាសំឡេងច្រៀងតួឯក។ប្រសិនបើមានការខំលើកស្ទួយ និពន្ឋបទអោយចំសំឡេងលោកនោះរិតតែធ្វើអោយ មានការចាប់អារម្មណ៍។យ៉ាងណាផលិតកម្មថោន ក៏បានព្យាយាមខិតខំតាក់តែងបទចម្រៀងអោយលោកបានច្រៀង ច្រើនបទច្រើនទម្រង់រួចមកហើយ។លើសពីនេះ ពេជ្រ ថាណាក៏មានការស្គាល់ច្រើនពីអ្នកគាំទ្រនិងមានឱកាសច្រើនមកបង្ហាញសកម្មភាពច្រៀងរាំលើកញ្ចក់ទូរទស្សន៍។
ងាកមកមើលការសរសេរ ពាក្យនៅលើបណ្តាញសង្គមរបស់ ពេជ្រ ថាណាបានបោះពាក្យថា «ជីវិតចងចាំ ដេីរទៅមុខជាមួយក្តីសង្ឃឹម បេីខ្ញុំនៅមានដង្ហេីម ខ្ញុំត្រូវតែដេីរ។ សាដដែលបន្តថា ប្អូនរាប់ណាស់យល់គេ តែខ្លះឃេីញយេីងជួបទុក្ខលំបាកគេបោះបង់យេីងចោល តែប្អូននៅរឹងមាំបាន និងចងចាំ ញញឹមជានិច្ច។» គេរំពឹងថា ថាណានឹងបកស្រាយលើបណ្តាញសង្គមរបស់លោកតបការងឿងឆ្ងល់។ពិសេសចង់ដឹងថាបុគ្គលណាខ្លះដែល ទុកលោកចោលគ្រាមានបញ្ហាមួយគ្រា។