ប្រធានក្រុមការងាររៀបចំការបោះឆ្នោតរបស់លោប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំរដ្ឋតិចសាស់ បានប្រកាសផ្ដល់រង្វាល់១លានដុល្លារ ដល់អ្នកបង្ហាញភស្ដុតាង អំពីការបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០នេះ។
លោក Dan Patrick អភិបាលរងរដ្ឋតិចសាស់ បានបញ្ជាក់ថា ក្រុមការងាររបស់លោក នឹងផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន១លានដុល្លារ ពីមូលនិធិបោះឆ្នោតរបស់បក្សសាធារណរដ្ឋ។ ការផ្ដល់រង្វាន់នេះ គឺសម្រាប់អ្នកមានភស្តុតាងច្បាស់លាស់ និងសាក្សី។ ក្រៅពីនេះបើអ្នកណាមានព័ត៌មាន ឈានដល់ការចោទប្រកាន់ពីការបន្លំ នៅក្នុងការបោះឆ្នោត នឹងទទួលបានប្រាក់២៥០០០ដុល្លារផងដែរ។
អភិបាលរងរដ្ឋតិចសាស់រូបនេះ បានបន្ថែមថា «រហូតមដកល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តប្តឹងផ្ដល់ អំពីលទ្ធផលបោះឆ្នោត នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ហើយលទ្ធផល នៃការបោះឆ្នោតនេះ អាចកែប្រែ។
ទោះជាយ៉ាងណា ក្រុមអ្នកត្រួតពិនិត្យការបោះឆ្នោតអាមេរិក បានប្រកាសថា រហូមកដល់ទល់ពេលនេះ មិនទាន់ឃើញមានសកម្មភាពលួចបន្លំ ក្នុងការបោះឆ្នោតនោះនៅឡើយ។ ប៉ុន្តែលោក ដូណាល់ ត្រាំ នៅតែមិនព្រមទទួលស្គាល់ អំពីលទ្ធផលបោះឆ្នោតនេះ ហើយលោកប្រធានាធិបតី នៅតែបន្តតស៊ូ តាមផ្លូវច្បាប់ដដែល៕