អ្នកណាៗក៏មានការអាណិតចំពោះសុមនា ដែលនៅក្មេងសោះតែបែរជាឃ្លាតឆ្ងាយឪពុកលាចាកលោកចោល។ម្ល៉ោះហើយពេលដែលខ្លួនអាចជួយគ្រួសារបាន នាងបានតាំងចិត្តនឹងជ្រោងគ្រួសារមួយនេះអោយបានល្អ។នាងមិនធ្វើអោយម្តាយអស់សង្ឃឹមឡើយ។
តារាសម្តែងវ័យក្មេងទើបតែឡើងកូដ កញ្ញាសុមនា ដែលមានវ័យ១៥ឆ្នាំ បានសាងស្នាដៃខ្សែភាពយន្តដុំនិងភាគបានជាច្រើនរឿងពិតជាមិនធម្មតាឡើយ។ កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ សុមនាត្រូវបានម្តាយនិងសាច់ញាតិរៀបចំពិធីខួបកំណើតភ្លាមប៉ុន្តែបរិយាកាសពិតជាកក់ក្តៅនិង ប្រកបដោយសេចក្តីសុខសុភមង្គល។
សុមនាឆ្នាំនេះវ័យជិតពេញក្រមុំទៅហើយដោយសារ តែភ្លេចៗខ្លួនឃើញថា មានរូបសម្បត្តិសមជានារីខ្មែរស្រទន់ស្រស់ហើយសមជាតួអង្គឯក។នាងមានស្នាដៃសម្តែងតាមភាពយន្តខ្មែរប្រមាណ៥ឆ្នាំមកហើយ។បើទោះជាមានភាពហត់នឿយ ចេញថតយប់ព្រលប់ឬផ្លូវឆ្ងាយ ក៏តារាតូចច្រឡឹងរូបនេះតស៊ូពីរនាកម្តាយមិនខ្លាចអ្វីទាំងអស់។ម្ល៉ោះហើយនាង គឺជាគ្រាប់ពេជ្រ ដ៍សំខាន់មួយសម្រាប់គ្រួសារ និងអ្នកម្តាយ។
សុមនា បានលើកឡើងថ្ងៃខួបកំណើតថា នាងមានការសោកស្តាយពិធីសំខាន់នេះ ដែលមិនមានវត្តមានលោកឪពុករបស់នាងនៅក្បែរមើលស្នាមញញឹមនិងភាពជោគជ័យរបស់នាង។ឪពុករបស់នាង បានលាចាកលោកនេះជាង៣ឆ្នាំ ដែលជាពេលវេលាសោកសៅហើយគ្រប់ពេល ទៅណាមកណានឹករលឹកគាត់ជានិច្ច។ ប្រសិនបើនៅនោះគាត់នឹងមើលថែហើយ ជូននាងទៅថតសម្តែងនិងបង្រៀនចំណេះផ្សេងៗ អោយនាងចេះ។យ៉ាងណានាងមានតែការព្យាយាមតាំងជំហរអោយរឹងបុឹងមិន ចុះចាញ់ព្រហ្មលិខិតនោះទេ នាងនឹងទ្រទ្រង់អោយគ្រួសារបានរឹងមាំធូរធារ។នាងនឹងប្រឹងប្រែងជួយមើលថែអ្នកម្តាយព្រោះគាត់ស៊ូដើម្បីកូនៗណាស់។ដូចនេះនាងសន្យាថានឹងជួយគ្រួសារអោយថ្កុំថ្កើងដោយ សមត្ថភាពនាងផ្ទាល់ដើម្បីអោយដួងព្រលឹងលោកប៉ាស្ងប់ចិត្តហើយបកក្រោយជូនពរជ័យកូនចៅផង។