មានការងឿងឆ្ងល់ជាខ្លាំងនៅពេល ដែលគេបានឃើញរូបភាពតារាសម្តែងណាខុន បង្ហោះរឿងរីករាយនៃថ្ងៃកំណើតរបស់ខ្លួន។នោះគឺនារីម្នាក់ដែលលោកថើបថ្ងាស់និង ក្មេងប្រុសម្នាក់ដែលលោកនិយាយថាកូន។សន្លឹករូបថតនោះក្លាយជាសំណួរឆ្ងល់ ដោយសារតែកន្លងមកគេ មិនដែលលេចឭថា តារាប្រុសរូបនេះមានប្រពន្ឋកូនក្រៅពីពាក់ព័ន្ឋជាមួយនារីសិល្បៈប៉ុណ្ណោះ។
នៅលើបណ្តាញសង្គមរបស់ណាខុនបានសរសេរសាថា «Happy birthday to me 09 11 2020🎂 កតីប្រាថ្នារបស់
បងមិនចង់បានអ្វីច្រើនទេ ហើយអ្វីដែលបងចង់បានគឺនៅក្បែរអូននឹងកូននេះគឺជាសេចក្តីសុខរបស់បង❤️ I Love you Honey ❤️»៕ សំដីប៉ុន្មានឃ្លាបានធ្វើអោយគេភ្ញាក់ផ្អើលពេញសង្គម ក្នុងនិងក្រៅសិល្បៈព្រោះសុខៗ ចេញណាខុនមានប្រពន្ឋមានថែមទាំងកូនជិតពេញកំលោះ។នោះជាការណ៍ពិតឬយ៉ាងណាដែលសុខៗ តារាលេចធ្លោម្នាក់ទៀតហើយដែលទម្លាយរឿងមានប្រពន្ឋមានកូន។ក្នុងនោះឃើញ មិត្តសិល្បៈមួយចំនួនបានផ្ញើសាជូនពរគ្រប់ៗគ្នាខ្លះថា អោយមានសេចក្តីសុខរៀងរហូត។ខ្លះថាគួរអោយច្រណែនណាស់ស្វីតពេកហើយ។
បើបែបនេះគេមិននឹកស្មានថា ណាខុន ងាកទៅរៀបការនៅអាយុប៉ុន្មាននោះទេ ដែលអាយុយ៉ាងច្រើនពេលនេះ៣០ ស្តើង បែរជាមានកូនធំបែបនេះទៅហើយ។គេស្មានមិនដល់សោះថា លោកលាក់រឿងនេះយ៉ាងជិតឈឹងតែម្តង។ធ្វើអោយដាច់ថ្ងារលើអ្នកគាំទ្រមិនតិចនាក់នោះទេ។ចំណែកឯស្រីៗ ដែលលួចស្រឡាញ់តារាមុខស្រស់រាងសង្ហារនេះប្រញាប់ដកចិត្តព្រោះគេមានគូគេយូរហើយរកអ្នកថ្មីវិញទៅ។