តារាសម្តែងកញ្ញា ជេន នីបាននឹងកំពុងពង្រឹងខ្លួនលើមុខរបរយ៉ាងខ្លាំង ក្រោយពេលកញ្ញា បានតស៊ូលើវិស័យអន ឡាញ រហូតក្លាយជាអគ្គនាយិកា ក្រុមហ៊ុន ក្រោមការដឹកនាំឆ្លាតវៃ។ ស្ថិតក្នុងភាពប្រសើរ Jenny មិនចាប់អារម្មណ៍ខ្វល់គិតលើអ្វីដែលជារបរកុងកាច់គ្នាឡើយ។ពេលវេលាសំខាន់គឺរកយុទ្ឋសាស្ត្របំបែកទីផ្សារអោយល្អ។
តារាតូចច្រឡឹងរូបនេះ បានបង្ហាញអោយគេឃើញលើបណ្តាញសង្គម ក្រោយពេលនាងគ្រងឈុតបុរាណបង្ហាញផលិតផល ។ រូបភាពប៉ុន្មានឈុតទាំងនោះធ្វើអោយ កញ្ញាមានចាប់អារម្មណ៍ ហើយក៏រុញអោយផលិតផល របស់នាងប្រសើរទៅមុខពីការទាក់ចិត្តថែមលើការគាំទ្រ។ កញ្ញាប្រាប់ថា ពេលវេលារបស់នាងមានតម្លៃ ហើយអត់ចង់ តតបអ្វីនោះទេ។នាងមានតែប្រើមធ្យោបាយបែបណាធ្វើអោយផលិតផលល្បីល្បាញ។
គួរបញ្ជា់ថាកញ្ញា ជេន នីបាន សម្រេចនាំចូលផ្តាច់មុខផលិតផលជាច្រើនដែលជាគ្រឿងសំអាងមកពីប្រទេសកូរ៉េ។ ហេតុផលដែល តារាញញឹមស្រស់រូបនេះ បង្ហាញជូនបងប្អូន ដោយសារតែរបស់ ដែលនាងកសាងបានគឺជា ផលិតផល មានគុណភាព។ គ្រឿងសំអាង របស់នាង មានការទទួលស្គាល់ និងមានស្តង់ដារច្បាស់ក្រោមការត្រួតពិនិត្យ ពីក្រសួងពាក់ព័ន្ឋនៃកម្ពុជា។ លើសពីនេះ ជេន នី ក៏មាន បង្ហាញអាថ៌កំបាំងនៃ គ្រឿងសំអាងនាង តាមរយៈ ផេកផ្លូវការរបស់កញ្ញាផ្ទាល់មានឈ្មោះថា Queen Rose ចែកចាយផលិតផលគ្រឿងសំអាងកូរ៉េ។
ក្លាយជា អគ្គនាយិការក្រុមហ៊ុន Queen Rose trading co,Ltd. បានចូលរួមតាំងពិពណ៌ beauty fear ។ ផលិតផលដែល នាងនាំចូលមករួមមាន ទឹកអប់ស្នេហ៍ Secret whisper. ឈុតសាប៊ូកក់សក់បូតា ធម្មជាតិ. នឹងឈុតលាបចិញ្ចឹមនឹងព្យាបាលស្បែកមុខជាច្រើនប្រភេទទៀត ដែរនាំចូលមកពីរោងចក្រនៅប្រទេសកូរ៉េដោយផ្ទាល់ មានការផលិតនឹងវិចខ្ចប់តាមបែបស្ដង់ដារកូរ៉េ។