ខេម ដែល ជា គ្រាប់ ពេជ្រ របស់ ផលិតកម្ម Galaxy Navatra ពេល នេះ បាន សាក ល្បង ចេញ រក ស៊ី ហើយ ដោយ អាជីវកម្ម ដំបូង មួយ នេះ បាន ប្រើ ដើម ទុន រហូត ជាង ២០ម៉ឺន ដុល្លារ ឯណោះ។
មុខ ជំនួញ ដំបូង របស់ ខេម មិន មែន ជា អចលនទ្រព្យ ដូច ថៅកែ របស់ ខ្លួន ឡើយ ពោល គឺ លោក បាន បើក ជា ភោជនីយដ្ឋាន (ផាប់) លក្ខណៈ ស្តង់ដារ មួយ។ តារា ចម្រៀង ល្បី ឈ្មោះ រូប នេះ បាន ថ្លែង ឲ្យ ដឹង ថា មូលហេតុ ដែល នាំ ឲ្យ លោក សម្រេច ចិត្ត បើក ភោជនីយដ្ឋាន (ផាប់) នេះ ក៏ ព្រោះ តែ លោក គិត ថា ខ្លួន ចង់ មាន មុខរបរ បន្ទាប់ បន្សំ មួយ ក្រៅ ពី ការងារ សិល្បៈ ត្បិត អី ទៅ ថ្ងៃ អនាគត មិន អាច តែ ពឹង លើ សិល្បៈ មួយ មុខ បាន ឡើយ។
ខេម បាន បង្ហើប ឲ្យ ដឹង ថា T&Y Restaurant ដែល ខ្លួន ហ៊ាន វិនិយោគ លើក ដំបូង នេះ បាន ប្រើ ទុន រហូត ដល់ ទៅ ជាង ២០ម៉ឺន ដុល្លារ ឯណោះ ហើយ មុខ ជំនួញ នេះ មិន មាន អ្នក ណា ម្នាក់ ចូល ហ៊ុន ជា មួយ ឡើយ គឺ លោក បើក ផ្ដាច់ មុខ តែ ម្ដង ប៉ុន្តែ ក្នុង នោះ មាន ការ ប្រឹក្សា ពី បង ប្រុស របស់ លោក ម្នាក់ដែរ។
ការ សម្រេច ជ្រើស ទីតាំង ជិត វត្ត សំរោង អណ្ដែត មក ផ្ដើម អាជីវកម្ម លើក ដំបូង នេះ ខេម បាន សិក្សា ជា ច្រើន ឆ្នាំ នឹង ច្បាស់ លាស់ ដោយ លោក យល់ ថា ម្ដុំ នោះ មាន ហាង ច្រើន ប៉ុន្តែ ហាង បែប (ផាប់) មាន ប៊ែន ច្រៀង មិន ទាន់ មាន នៅ ឡើយ ទេ ដូច នេះ ការ បើក នៅ ទីតាំង នេះ វា ពិត ជា ងាយ ស្រួល ដល់ អតិថិជន ដែល ចង់ សប្បាយ បែប ផាប់ មិន ចាំ បាច់ ចូល កណ្ដាល ទី ក្រុង នោះ ទេ អាច មក កន្លែង លោក បាន ។
ខេម បាន ពន្យល់ នៃ ពាក្យ T&Y Restaurant មាន ន័យ ថា (Thank you អរគុណ) ដែល ពាក្យ មួយ នេះ មនុស្ស គ្រប់ គ្នា តែង និយាយ ជា ការ គួរសម។
T&Y Restaurant បាន បើក លក់ សាល ល្បង ប៉ុន្មាន ថ្ងៃ មក ហើយ ឃើញ ថា មាន ការ គាំទ្រ ច្រើន ថ្ងៃ សម្ពោធ ជា ផ្លូវ ការ គ្រោង ធ្វើ នៅ ថ្ងៃ ទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាង នេះ។ ភ្ញៀវ កិត្តិយស ដែល ធ្វើ ខួប កំណើត និង កម្មវិធី ជប់លៀង ផ្សេងៗ និង មានការ Discount យ៉ាង ពិសេស ជូន ភ្ញៀវ កិត្តិ យស ផង ដែរ ។
ទទឹម គ្នា នោះ ដែរ ខេម ក៏ បាន ស្នើ ដល់ អ្នក គាំ របស់ លោក ជាពិសេស អ្នក ដែល រស់ នៅ តំបន់ ហាង របស់ លោក មេត្តា ចូល សាក ល្បង មុខ ម្ហូប ស្ដាប់ ភ្លេង ហាង ថ្មី របស់ លោក ឲ្យ បាន ច្រើន កុះករផង ដែរ៕