តារាសម្តែង និង ជាតារាម៉ូដែល លោកអេឡិច ដាហ្វី ប្អូនប្រុសបង្កើតលោក អេឡិច ហ្សូរ៉ា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តប៉ុន្មាននោះទេនៅពេលដែល មានគេនិយាយថាលោក ផ្អាកថតកុនឬសម្តែង។ ម្ល៉ោះហើយទើបលោក បានចេញមុខលាងជម្រះពាក្យលេចឭនេះដែលប៉ះពាល់ ដល់អាជីពហើយធ្វើអោយផលិតករខ្លះមិនសប្បាយចិត្តពេលជ្រើសតាំងលោកថត។
អាឡិច ដាហ្វីលើកឡើង ទាំងភាពញញឹមតែក្នុងចិត្តវិញមិនដឹងគិតបែបណា ដោយបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើលតែម្តងនៅ សុខៗមានគេខ្សឹបប្រាប់លោកថា មិនចង់ទទួលថតសម្តែង មិនថារឿងភាគឬដុំ។ធាតុពិតលោកទទួលសម្តែង ដដែលដូចដើមទោះជាបែបណាព្រោះជាការងារខិតខំយូរមកហើយ។លោកថា អត់ដឹងសោះថាគេនិយាយ នេះប្រហែលជាគេឃើញងាកទៅធ្វើវិដេអូប្លែកលើប្រព័ន្ឋហ្វេសបុក បង្ហោះគិតថាឈប់។ ម្យ៉ាងអាចមកពីគេច្រឡំឃើញលោកងាកទៅ បំពេញការងារច្រើនក្រៅពីថតកុនទើបចេញជា មូលហេតុចឹងតែម្តង។យ៉ាងណាមិញលោកនៅ តែបញ្ជាក់តបវិញថា មិនបោះបង់ការសម្តែងនោះទេ បើមានគេហៅនោះនឹងទទួលដូចតែមុន។
គួរបញ្ជាក់ដែរថា លោកអេឡិច ដាហ្វីបានបោះជំហ៊ានក្នុងសិល្បៈយូរឆ្នាំមកហើយដោយលោកទទួលបានការងារបន្តបន្ទាប់។ក្នុនោះការថតស្ពតផ្សេងៗ ហើយបានលេចមុខក្នុងកម្មវិធីផ្សេងលើនាទីហ្គេមកម្សាន្ត នៅតាមកម្មវិធីល្បីៗរបស់កញ្ចក់ទូរទស្សន៍ល្បីៗ។ម្ល៉ោះហើយទើបធ្វើអោយកេរ្តី៍ឈ្មោះលោកហក់ឡើងក្លាយជាតារាលេចធ្លោ។