ដើម្បីលើកស្ទួយនូវ តម្លៃពិសេសរបស់វប្បធម៌ជាតិខ្មែរមានយូរលង់យើងឃើញថា តារាមួយចំនួនបានបំផុសរឿងល្អមួយ ។ពួកគេបានបង្ហាញចិត្តគំនិតរៀបចំកម្មវិធីគ្រងឈុតបុរាណថ្ងៃបុណ្យអុំទូកដោយ បាននាំគ្នាឆ្ពោះទៅទីលានមុខព្រះបរមរាជវាំង បណ្តែកន្ទោង សុំសេចក្តីសុខ អោយបានគាប់ប្រសើរ។
យោងតាមការបង្ហោះរបស់ គ្រួសារតារាកម្ពុជាកាលពីពេលថ្មីៗនេះថា «ថ្ងៃ ៣១ តុលា គេផ្អើលបំផុសវប្បធម៌គូមុខខ្មោច តែគ្រួសារតារាកម្ពុជា សុំមិនចូលរួមទេ ខ្ញុំស្ថាបនិកគ្រួសារតារាកម្ពុជា និង លោកស្រី បូរ៉ានិក សូមបំផុសពីប្រពៃណីមួយ ដែលខ្មែរជំនាន់ដើម តែងរួមគ្នាបណ្ដែតកន្ទោងសុំសេចក្ដីសុខ ក្នងថ្ងៃសែនព្រះខែ ក្នុងឱកាសបុណ្យអុំទូក ដែលខ្មែរភាគច្រើនស្ទើរតែមិនរវល់ជាជំនួសវិញ ហេតុអ្វីយើងខ្មែរ មិនបំផុសពីអ្វីជារបស់ខ្មែរ បែរជាទៅគូមុខខ្មោច តែងប្លែកៗបែបអពមង្គលចំពោះខ្លួនឯង ក្នងន័យបង្វក់ពីវប្បធម៌បរទេស ចំថ្ងៃបុណ្យប្រពៃណីរបស់ជាតិខ្លួនទៅវិញ បើបុណ្យមួយនេះ មិនចំថ្ងៃនឹង ខ្ញុំក៏មិនលូកមាត់ដែរ»៕
លោកស្រី បូរ៉ានិច ជាម្ចាស់ហាងកាត់ដេរ បានលើកឡើងថា លោកស្រីចង់អោយមានការបំផុស រូបភាពបែបនេះអោយច្រើនឡើងៗនាឱកាសបុណ្យជាត់សំខាន់ៗ។បើទោះបីលោកស្រីមាន ការមមាញឹកជាមួយមុខរបររកសុី បែបណាក្តីក៏ឆ្លៀតពេលនាំសិល្បករមួយចំនួនរំលេចនូវ រូបភាពបណ្តែតកន្ទោងអោយត្រូវតាមក្បូនបុរាណនិង គ្រងឈុតបុរាណគ្រប់គ្នាចំណាយការតុបតែងច្រើនម៉ោង។នេះចង់បង្ហាញថាយើងមានរបស់ដូនតាតាំងពីដើមមកបើយើង មិនខំរក្សាតើក្មេងជំនាន់ក្រោយគេបានដឹងឬទេ។អ្វីដែលដូនតាមានពីមុនយើងគួរខំថែរក្សាអោយល្អ។