បទពិសោធន៍ជាច្រើនរឿង បានជម្រុញអោយ តារាសម្តែងឯក សុវណ្ណារត្ន័ងាក មកសម្ងំពង្រឹង មុខរបរអាជីពផ្ទាល់ខ្លួនអោយកាន់តែប្រសើរឡើង។កញ្ញាស្ទើរតែ បាត់មុខសិល្បៈដោយសារតែយល់ថា សិល្បៈនៅតែប៉ុណ្ណឹង ។ ដូចនេះមានតែការជួយខ្លួនឯងអោយប្រសើរទៅមុខទៀត ព្រោះយល់ថាបើអន់គ្មានញាតិទេ។
មកទល់ពេលនេះ ឯក សុវណ្ណារត្ន័ បានបង្ហាញមុខនៅជាមួយភាព ជោគជ័យមួយជំហ៊ានស្តែង អោយគេឯងមើលឃើញថានាងប្រពៃច្រើនលើអាជីវកម្ម។សុវណ្ណារត្ន័បានក្លាយជាម្ចាស់តូបអ៊ុតសក់ផាត់មុខមួយនៅក្នុងផ្សារ ដែលទើបតែបើកដំណើរការតែនាងមានភ្ញៀវច្រើនគាំទ្រ។ លើសពីនេះនាងមាននាំចូលផលិតផលតែសម្រកទម្ងន់ផ្តាច់មុខពីក្រៅប្រទេសដែលមានអាជ្ញាបណ្ណទទួលស្គាល់ផងដែរ។
ឯក សុវណ្ណរត្ន័ អោយដឹងថា សិល្បៈនាងនៅតែប្រកាន់តួនាទីដដែល ។ប៉ុន្តែភាគច្រើននាងយកពេលវេលាមកពង្រឹងមុខរបរអោយបានប្រសើរជាងនេះ។ស្របពេលអាជីវកម្មទាំងនោះដើរទៅមុខ មិនថាកន្លែងអ៊ុតសក់ឬ តែសម្រកទម្ងន់។យើងចាស់ទុំហើយនៅលើសិល្បៈបើមិនប្រឹងប្រែងរកអាជីពថ្មីទេគ្មានប្រាក់ចាយរាល់ថ្ងៃឡើយ។ដូចនេះខ្ញុំក៏ចង់បង្ហាញអោយមនុស្សមួយចំនួនដែល មើលស្រាលឃើញថាយើងអាចរឹងមាំបានមិនអោយអ្នកឯងដិះដៀលឡើយ។ផ្ទុយទៅវិញយើងនៅតែអាចដើរទៅមុខបានដោយប្រសើរ។