• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, May 29, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានអន្តរជាតិ

ព្យុះកំណាចត្រូពិក វាយប្រហារប្រទេសវៀតណាម ស្លាប់និងបាត់ខ្លួនជាង៥០នាក់

by Pich News
29/10/2020
in ព័ត៌មានអន្តរជាតិ
0
ព្យុះកំណាចត្រូពិក វាយប្រហារប្រទេសវៀតណាម ស្លាប់និងបាត់ខ្លួនជាង៥០នាក់
47
SHARES
225
VIEWS
Share on FacebookShare on Twitter

រដ្ឋធានីហាណូយ៖ ព្យុះកំណាចត្រូពិក (ទីហ្វុងម៉ូឡាវ) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានវាយប្រហារទៅលើប្រទេសវៀតណាម យ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សចំនួន១៣នាក់ស្លាប់ និង៥០នាក់កំពុងបាត់ខ្លួន នៅឡើយ។

បើតាមសារព័ត៌មានសិង្ហបុរី បានផ្សាយ នៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ថា វៀតណាម បានដាក់ពង្រាយយោធា និងគ្រឿងចក្រធំៗ សម្រាប់ចេញប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងការរអិលបាក់ដី បង្កឡើង ដោយព្យុះទីហ្វុងម៉ូឡាវ។

ដោយឡែកអាជ្ញាធរវៀតណាម បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា មានមនុស្ស ចំនួន១៣នាក់ស្លាប់ និង ៤០នាក់កំពុងបាត់ខ្លួន នៅក្នុងករណីបាក់ដី នៅក្នុងខេត្ត ក្វាងណាម (Quang Nam) ។ ព្យុះទីហ្វុង Molave ចាប់ផ្តើមបោកបក់មកលើតំបន់ភាគកណ្តាលវៀតណាម នៅក្នុងល្បឿនលឿន១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់នោះ។

លោក ទ្រិញ ឌិញដុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងថា «យើងអាចព្យាករ អំពីកម្លាំងព្យុះ និងកម្រិតទឹកភ្លៀង ប៉ុន្ដែយើងមិនអាចព្យាករ អំពីហេតុការណ៍បាក់ដីបានឡើយ»។ ដីបានបាក់មកលាយឡំជាមួយនឹងទឹកភ្លៀង ហើយក្លាយជាល្បាប់ភក់ រហូរចុះមកលើផ្លូវថ្នល់ ជាពិសេស នៅក្នុងខេត្តក្វាងណាម។ ដោយសារតែគ្រោះធម្មជាតិនេះ ទើបអាជ្ញាធរវៀតណាមបានបញ្ជូនកងកម្លាំងសង្គ្រោះវៀតណាម យកគ្រឿងចក្រ មកដោះស្រាយបញ្ហាជាបន្ទាន់។

បើតាមរបាយការណ៍បឋមរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ព្យុះទីហ្វុង Molave បានបង្ខំឲ្យប្រជាជនជាង ១លាននាក់ភៀសខ្លួន ហើយរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាង ៥៦០០០ខ្នង រងការបំផ្លាញ ឬខូចខាត។ ដោយឡែកអ្នកនេសាទសរុប ២៦នាក់ កំពុងបន្តបាត់ខ្លួន ក្រោយទូកនេសាទរបស់ពួកគេលិច នៅក្នុងសមុទ្រ ហើយរហូតមកដល់ពេលនេះ នាវាកងទ័ពជើងទឹកវៀតណាម កំពុងបន្តស្វែងរក៕

Previous Post

បុរសកំណាចម្នាក់ ដេញកាប់អ្នកភូមិ ផ្អើលសមត្ថកិច្ច

Next Post

ឯក សុវណ្ណារត្ន័ ព្យាយាមយកឱកាសពង្រឹងជំនួញជាងគិតរឿងខាតពេល

Related Posts

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
232
ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម
ព័ត៌មានអន្តរជាតិ

ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

07/05/2022
205
សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់
ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់

06/05/2022
218
“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
ព័ត៌មានអន្តរជាតិ

“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

04/05/2022
210
ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ
ព័ត៌មានអន្តរជាតិ

ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ

03/05/2022
218
ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី
ព័ត៌មានអន្តរជាតិ

ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

03/05/2022
209
Next Post

ឯក សុវណ្ណារត្ន័ ព្យាយាមយកឱកាសពង្រឹងជំនួញជាងគិតរឿងខាតពេល

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»
  • យោគជ័យណាស់ ក្រោយពីម្ចាស់ ប្រេន Miss ប្រគល់រថយន្តឡើង២គ្រឿង អោយអ្នកតំណាងស្រស់ៗ
  • លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
  • ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
  • ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (891)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (668)
  • សន្តិសុខសង្គម (2,082)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (350)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.