• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, May 29, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ទឹកជំនន់ សម្លាប់ពលរដ្ឋខេត្ដបន្ទាយមានជ័យ២៦នាក់ និងបំផ្លាញដំណាំស្រូវ ជាង៧ម៉ឺនហិកតា

by Pich News
29/10/2020
in ព័ត៌មានជាតិ
0
ទឹកជំនន់ សម្លាប់ពលរដ្ឋខេត្ដបន្ទាយមានជ័យ២៦នាក់ និងបំផ្លាញដំណាំស្រូវ ជាង៧ម៉ឺនហិកតា
49
SHARES
235
VIEWS
Share on FacebookShare on Twitter

ខេត្តបន្ទាយមានជ័យ៖ បើតាមរបាយការណ៍បឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាឲ្យដឹងថា បើគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ផ្ទៃដីដំណាំស្រូវ រងផលប៉ះពាល់ ពីទឹកជំនន់ មានចំនួន ៧១ ៤៨៩ហិកតា រួមមាន ស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ក្នុងនោះមានផ្ទៃដីខូចខាតមាន ចំនួន ១៥ ៧០៨ហិកតា។ ក្រៅពីដំណាំស្រូវន គ្រោះទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏បានបង្កផលប៉ះពាល់ដល់ដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី និងពោត ក្រហម) និងដំណាំបន្លែ សរុបផ្ទៃដីប៉ះពាល់មានចំនួន ១២៥៥៧ហិកតា ក្នុងនោះផ្ទៃដីខូចខាត មានចំនួន ១០៤៤ហិកតា។

ជាមួយគ្នានេះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញមកជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន២៩ ៨០០គីឡូក្រាម ទៅចែកជូនប្រជាកសិករ រងគ្រោះចំនួន ២៩៨គ្រួសារ (១០០គ.ក្រ/គ្រួសារ)។ រីឯពិធីនេះបានរៀបចំឡើង នៅក្នុងបរិវេណវត្តចារ ភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី។

លោករដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូន នៅទូទាំងខេត្តបន្ទាយមានជ័យ។ ក្នុងនាមក្រសួងផលិតស្បៀង នៅពេលនេះផលិតកម្មស្បៀងមួយចំនួន ត្រូវបានទទួលនូវផលប៉ះពាល់ និងមួយចំនួនទៀតខូចខាត។ ហេតុនេះ លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញ តាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ជួយសហការ និងត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចែកជូននេះ វាគ្រាន់តែជាអំណោយបឋមសម្រាប់ស្តារ ផលិតកម្មស្បៀងឡើងវិញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺលោករដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោបានផ្ញើជូននូវក្តីសង្ឃឹម លើក ទឹកចិត្ត និងជំរុញឲ្យប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំ ណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើងថែមទៀត ដើម្បីសមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃគ្រោះធម្មជាតិ ដែលយើងកំពុងប្រឈម ហើយពិតណាស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនឹងនៅរង់ចាំផ្តល់ការជួយឧបត្ថម្ភ និងគាំទ្រគ្រប់ពេលវេលា ដោយមិនអនុញ្ញាតឲ្យប្រជាកសិករយើងណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងបានឡើយ។

ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញរបាយការណ៍របស់ខ្លួនថា បើគិតត្រឹម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ បានកើនឡើង រហូតដល់ ៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់រហូតដល់២៦នាក់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារគ្រោះទឹកជំនន់ទាំងនោះ រួមមាន៖ បន្ទាយមានជ័យ ចំនួន២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមថា គ្រោះទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជិត១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ រីប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ ក្រៅពីនេះ គ្រោះទឹកជំនន់នេះ បង្កឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ជាង១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង, លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ដថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ៦១៧គីឡូម៉ែត្រ, លិចផ្លូវលំជនបទ ១ ៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។ ក្រៅពីនេះ គ្រោះទឹកជំនន់នេះ បានជន់លិចស្រូវ ២៧២ ២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦ ៩៤៥ហិកតា៕

Previous Post

ត្រឡប់ពីផឹកស្រវឹង វាយធ្វើបាបប្រពន្ធ នាងខឹងប្ដឹងដាក់គុក

Next Post

បុរសកំណាចម្នាក់ ដេញកាប់អ្នកភូមិ ផ្អើលសមត្ថកិច្ច

Related Posts

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
ព័ត៌មានជាតិ

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត

27/05/2022
207
ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង

27/05/2022
205
សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
215
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
214
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ព័ត៌មានជាតិ

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

23/04/2022
216
សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
ព័ត៌មានជាតិ

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

22/04/2022
221
Next Post
បុរសកំណាចម្នាក់ ដេញកាប់អ្នកភូមិ ផ្អើលសមត្ថកិច្ច

បុរសកំណាចម្នាក់ ដេញកាប់អ្នកភូមិ ផ្អើលសមត្ថកិច្ច

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»
  • យោគជ័យណាស់ ក្រោយពីម្ចាស់ ប្រេន Miss ប្រគល់រថយន្តឡើង២គ្រឿង អោយអ្នកតំណាងស្រស់ៗ
  • លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
  • ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
  • ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (891)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (668)
  • សន្តិសុខសង្គម (2,082)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (350)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.