កាលពីថ្ងៃទី 28 ខែតុលាមុននេះ តារាសម្ដែងកញ្ញា សូ ដានីតា និងអគ្គនាយិកាក្រុមហ៊ុន HSKL បានបង្ករឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំង2 បានគ្រងឈុតបុរាណក្នុងពិធីចុះ អនុស្សរណធំមួយ ( MOU ) ដែលនេះអាចចាត់ទុកថាជាការរំលេចឈុតបុរាណនៅក្នុងពិធីបែបនេះជាលើកទីមួយនៅក្នុងវិស័យអនឡាញ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតគឺសូម្បីតែតំណាងចែកចាយដែលចូលរួមទាំងអស់ ក៏គ្រងឈុតបុរាណនៅក្នុងសម័យឧត្តុង្គ ដើម្បីលើកកម្ពស់ទម្រង់បុរាណនៅក្នុងពិធីផងដែរ។ នេះគឺជាពិធីតែងតាំងកញ្ញា សូ ដានីតា ជាទូតសុឆន្ទៈរយៈពេល1 ឆ្នាំរបស់ផលិតផល KK8 ដែលនាំចូលមកពីប្រទេសកូរ៉េ និងកាត់ខ្សែបូរផលិតផលថ្មីមួយនេះចូលទីផ្សារមកកាន់ប្រទេសកម្ពុជា។
លោកស្រី ហឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកស្រី សម្រេចគ្រងឈុតបុរាណរំលេចនៅក្នុងកម្មវិធីទាំងទូតសុឆន្ទៈ និងតំណាងចែកចាយ គឺដោយសារតែលោកស្រី មានអារម្មណ៍ស្រឡាញ់ទម្រង់បុរាណបែបនេះជាយូរណាស់មកហើយ ទើបពេលមានឱកាសសម្ភោធប្រេនថ្មីលោកស្រីក៏សម្រេចរៀបចំជាទម្រង់បុរាណបែបនេះឡើង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរក្នុងស្រទាប់មហាជនផង។ លោកស្រីថាក្រុមហ៊ុន HSKL បានចរាចរណ៍លក់ផលិតផលមកពីប្រទេសកូរ៉េប្រមាណជាងមួឆ្នាំមកហើយ ហើយក៏បានធ្វើពិធីសម្ភោធក្រុមហ៊ុនជាទ្រង់ទ្រាយធំម្ដងរួចផងដែរ។ ដោយសារតែសន្ទុះនៃការគំទ្រមានការឈានឡើងទើបលោកស្រីបង្កើតប្រេន KK8 ថ្មីមួយទៀតទើបលោកស្រីសម្រេចធ្វើពិធីជាទ្រង់ទ្រាយធំថ្មីមួយទៀត ដោយយកព្រឹត្តិការណ៍ MOU នេះជាវេទិការរំលេចឈុតបុរាណ គួបផ្សំនឹងការប្រកាសតែងតាំងទូតសុឆន្ទៈរយៈពេលមួយឆ្នាំជាលើកដំបូងផង។
លោកស្រីបន្តទៀតថា ហេតុផលដែលជ្រើសយក សូ ដានីតា មកធ្វើជា Brand ambassador របស់ផលិតផល KK8 គឺដោយសារតែកញ្ញា គឺជាអ្នកប្រើប្រាស់ដោយផ្ទាល់ហើយក៏មានវ័យសាកសមនឹងផលិតផលមួយនេះ ដោយសារតែ KK8 គឺជាផលិតផលថែរក្សាស្បែកមុខឱ្យនៅក្មេងជាងវ័យសាកសមបំផុតសម្រាប់វ័យ សូ ដានីតា ជា Brand Ambassador។ ក្នុងនោះលោកស្រីក៏សប្បាយចិត្តផងដែរដែលបានចូលរួមលើកស្ទួយវប្បធម៌បុរាណតាមរយៈពិធីដ៏សំខាន់របស់ខ្លួន។
ងាកទៅ សូ ដានីតា ឯណោះវិញក៏រំភើបនឹងពិធីដែលផ្ដល់កិត្តយសឱ្យនាងនាថ្ងៃនោះផងដែរ ដោយនាងបានចាត់ទុកថា ការចាត់ចែងពិធីលើកមុខមាត់របស់នាងពីសំណាក់អគ្គនាយិកាក្រុមហ៊ុន HSKL គឺជាអ្វីដែលធ្វើឱ្យនាង មានកម្លាំងចិត្តក្នុងតួនាទីជាទូតសុឆន្ទៈ។ នាងថារយៈពេលមួយឆ្នាំក្នុងតួនាទីនេះ ទទួលបានតម្លៃផ្ដាច់មុខ 15000$ ដោយមិនទាន់រាប់បញ្ចូលនូវការទទួលបានប្រាក់កម្រៃផ្សេងទៀតពីការថតស្ពត និងចុះផ្សព្វផ្សាយផលិតផលនោះផង។ យ៉ាងណាមិញនាងអះអាងថា ហេតុផលដែលនាងពេញចិត្តធ្វើជា Brand Ambassador របស់ផលិតផល KK8 នេះ មិនមែនដោយសារតែតម្លៃខ្លួននោះទេ តែគឺដោយសារតែនាងគឺជាអតិថិជនរបស់ផលិតផល KK8 ដោយផ្ទាល់ស្របពេលដែលផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន សុទ្ធសឹងតែនាំមកពីប្រទេសកូរ៉េ ដែលធ្វើឱ្យនាង ជាប់ចិត្តនឹងគុណភាពក្នុងការប្រើប្រាស់តាំងពីទើបតែស្គាល់តែម្ដង។
សូ ដានីតា កាន់តែរំភើបចិត្តទៅទៀតនៅពេលដែលពិធីតែងតាំងនាងជទូតសុឆន្ទៈដែលបានធ្វើឡើងនេះ គឺបានធ្វើឱ្យនាងបានគ្រងសម្លៀកបំពាក់បុរាណជាលើកដំបូងចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈ។ កញ្ញាអះអាងថាមួយឈុតនេះត្បិតធ្លាប់មានអ្នកថតតែងច្រើន តែសម្រាប់ការស្លៀកនៅក្នុងពិធីផ្លូវការដូចជាពិធីតែងតាំងទូតសុឆន្ទៈក្នុងពេលនេះ គឺមិនធ្លាប់មាន នាងក៏ប្រកាសថានឹងធ្វើឱ្យផលិតផល KK8 មកពីកូរ៉េមួយនេះកាន់តែទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាទ្វេរដងផងដែរ។