• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, June 6, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ទោះជាទឹកចាប់ផ្ដើមស្រក ក៏ជនរងគ្រោះនៅបុរី VIP នៅតែទទួលបានការផ្គត់ផ្គង់

by Pich News
20/10/2020
in ព័ត៌មានជាតិ
0
ទោះជាទឹកចាប់ផ្ដើមស្រក ក៏ជនរងគ្រោះនៅបុរី VIP នៅតែទទួលបានការផ្គត់ផ្គង់
51
SHARES
242
VIEWS
Share on FacebookShare on Twitter

មកទល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងបុរីVIP ក្នុងខណ្ឌដង្កោរ បានស្រកចុះដែលអាចអោយពលរដ្ឋចូលទៅរស់នៅបានហើយ ដោយប្រជាជនច្រើនឡើងបានទាំងចូលទៅលាងសម្អាតផ្ទះដើម្បីរស់នៅវិញនោះផង។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថាពលរដ្ឋ និងកម្មករដែលរស់នៅអាស្រ័យនៅក្នុងបុរីនោះ នៅតែទទួលបាននូវការយកចិត្តទុកដាក់ ដោយក្រៅតែមានទូកសង្គ្រោះដឹកទៅដឹកមោជាប្រចាំ ម្ចាស់បុរីក៏នៅតែបញ្ចេញកញ្ចប់មូលនិធិ ដើម្បីផ្គត់ផ្គង់នូវការហូបចុក និងតម្រូវការខ្វះខាតរបស់ពលរដ្ឋនៅទីនោះផង។

យោងតាមការចុះទៅសម្ភាសន៍ដោយផ្ទាល់កាលពីរសៀលថ្ងៃទី១៩ តុលា ឆ្នាំ២០២០ គឺពលរដ្ឋដែលមានបញ្ហាលិចលង់ ហើយមិនចេញមករស់នៅខាងក្រៅ ត្រូវបានម្ចាស់បុរីរៀបចំអោយស្នាក់នៅ ក្នុងផ្សារ VIP ដោយខាងបុរីបានរៀបចំអោយមានចុងភៅដាំស្លផ្គត់ផ្គង់អាហារថ្ងៃត្រង់ និង ល្ងាច ដើម្បីអោយអ្នករងគ្រោះទាំងនោះ បានហូបចុកដោយមិនខ្វះខាត តាំងពីស្ថានភាពលិចលង់ត្រូវបានកើតឡើងមកម្លេះ។ ជាក់ស្ដែងមកទល់នឹងវេលាដែលអ្នកសារព័ត៌មានយើងចុះទៅដល់ ក៏ម្ចាស់គម្រោងនៅតែបន្តផ្គត់ផ្គង់អាហារហូបចុក និងចែកស្បៀងជាប្រចាំ ខណៈដែលក្រុមកម្មករ គឺក្រុមហ៊ុនរៀបចំបាយជូន៣ពេលឯណោះជារៀងរាល់ថ្ងៃ។ ប្រភពពីចុងភៅ គឺអ្នកស្រី សេង គីម បានបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុនដាំបាយអស់រង្វង់២បាវទៅ២បាវកន្លះ ដោយអ្នកស្រី និង ក្រុមចុងភៅ មិនមែនដាំបាយតម្រូវតែក្រុមកម្មករដូចមុននោះទេ តែដាំតម្រូវពលរដ្ឋគ្រប់គ្នា ដែលមុនចេញពីបុរី ហើយប្រឈមនឹងការខ្វះខាតនោះតែម្ដង។ អ្នកស្រីថា ការដាំបាយទទួលអ្នករងគ្រោះ គឺមិនមានកំណត់នោះទេ ពោលគឺដាំបន្តដូចធ្វើបុណ្យភូមិ ដោយសូម្បីតែភ្ញៀវ និង ក្រុមជួយសង្គ្រោះមកពីខាងក្រៅ ក៏ទទួលបាយទឹកនោះដែរ។ ក្នុងនោះអ្នករងគ្រោះខ្លះ ដែលមិនមែនជាកម្មកររបស់បុរី ក៏ក្រុមហ៊ុនទទួលបាយទឹកផងដែរ តាំងពីមានបញ្ហាទឹកលិចក្នុងថ្ងៃដំបូង។ អ្នកស្រីថា ការលើកឡើងថា កម្មករខ្លះជួបរឿងអត់បាយ ព្រោះចេញទៅណាក៏មិនរួច គឺជារឿងបំផ្លើសសុទ្ធសាធដោយសារភាពជាក់ស្ដែង គឺអ្នកជាប់នៅក្នុងបុរី សុទ្ធតែមានទូកសង្គ្រោះចាំដឹកដល់កន្លែងស្នាក់នៅ ដោយក្រៅពីទូកដែលបុរីរៀបចំ ទូកខាងខណ្ឌ និង សាលាក្រុង ក៏មានមិនខ្វះនោះដែរ។ អ្នកស្រីថា អ្នករងគ្រោះ មិនថាស្នាក់នៅក្នុងកន្លែងដែលបុរីរៀបចំ និង ទីទួលដែលសាលាក្រុងរៀបចំនោះទេ គឺសុទ្ធតែមានការទទួលបាយទឹកអោយហូបចុកទាំងអស់ ដោយមិនដល់ថ្នាក់ត្រូវដេកអត់បាយដូចការលើកឡើងនោះឡើយ លើកលែងតែក្រុមជួយសង្គ្រោះទៅជួយហើយមិនព្រមចេញមក។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ត្រូវគេឃើញឆ្លាស់គ្នាប្រចាំការមើលខុសត្រូវចំពោះការបហរឈមរបស់អ្នករងគ្រោះនៅក្នុងបុរី ជាមួយនឹងលោក ហម រ៉ន ដែលជាម្ចាស់គម្រោងជាដៃគូ ស្ទើរទាំងយប់ទាំងថ្ងៃនោះផង ដើម្បីចាត់ចែងនូវកង្វះខាតរបស់អ្នករងគ្រោះនៅក្នុងបុរីកុំអោយខ្វះខាត។ ទីតាំងដែលជួយសង្គ្រោះនោះ ក៏ត្រូវអគ្គនាយកទាំងពីរដឹកជញ្ជូនស្បៀងអាហារទាំងទូកៗ ដើម្បីអោយក្រុមចុងភៅ និង ក្រុមការងារចាត់ចែងការហូបចុក និងម្ហូបអាហារដល់អ្នករងគ្រោះ ជាពិសេសអ្នកមិនចេញទៅណាកុំអោយខ្វះខាត។ ជាក់ស្ដែងមកទល់នឹងល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០២០ បើទោះជាស្ថានភាពទឹកចាប់ផ្ដើមស្រកខ្លះ ដែលអាចអោយពលរដ្ឋរងគ្រោះត្រលប់ចូលទៅនៅផ្ទះបានរៀងខ្លួន ក៏ម្ចាស់ក្រុមហ៊ុនទាំងពីរនៅតែបន្តបញ្ចេញមូលនិធិសង្គ្រោះ តាមរយៈការរៀបចំទូកដឹកជញ្ជូន និង បន្តដឹកស្បៀងដើម្បីអោយក្រុមចុងភៅ ចាត់ចែងដាំបាយដាំទឹក និង ធ្វើម្ហូបអាហារទទួលទាំងកម្មករ និង ទាំងអ្នកដែលត្រូវការការហូបចុកពីការចាត់ចែងបុរីដដែល។

អ្នកស្រី សុខហេង ដែលអះអាងថារស់នៅក្នុងបុរីប្រមាណជាង៣ឆ្នាំ បានអះអាងថា ច្រើនឆ្នាំដែលអ្នកស្រីមកទិញផ្ទះរស់នៅនៅក្នុងបុរីVIP នេះជាលើកទី១ ដែលទីតាំងនេះមានសភាពលិចលង់បង្កផលប៉ះពាល់ ដោយរយៈពេលកន្លងមក ត្រឹមតែមានទឹកដក់តិចតួចនៅពេលភ្លៀងខ្លាំងប៉ុណ្ណោះ។ អ្នកស្រីក៏អះអាងផងដែរថា ម្ចាស់គម្រោងបានយកចិត្តទុកចំពោះអ្នករស់នៅក្នុងបុរី គួរអោយសរសើរផងដែរ ដោយបានដឹកជញ្ជូនអ្នករស់នៅចេញពីបុរីគ្រប់ផ្ទះ មានការផ្ដល់កន្លែងស្នាក់នៅ ផ្ដល់អាហារហូបចុក និងជួយដោះស្រាយបញ្ហាភ្លើង និង បញ្ហាផ្សេងៗធ្វើអោយអ្នកស្រី និង ពលរដ្ឋក្នុងបុរីអស់ចិត្ត ទើបលិចទឹកប៉ុន្មានថ្ងៃនេះ អ្នកស្រីមិនទៅណា។

លោក ស៊ុ ស៊ីដេត នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនបុរី VIP បានថ្លែងបញ្ជាក់ថា ស្ថានភាពលិចទឹកនៅក្នុងពេលនេះ មិនមែនលិចតែបរិវេណបុរី VIP នោះទេ ពោលគឺសង្កាត់ចំនួន៩ នៅខណ្ឌដង្កោរសុទ្ធតែត្រូវបានលិច បន្ទាប់ពីការបាក់ទំនប់ធ្វើអោយស្ទឹងព្រែកត្នោតបង្ហៀរទឹកជន់លិចតាំងពីទឹកដីខេត្តកំពង់ស្ពឺមក។ ជាការទទួលខុសត្រូវ លោកថា ខាងបុរីមិនគ្រាន់តែជួយដោះស្រាយរឿងរៀបចំទូកសង្គ្រោះជូនពលរដ្ឋ និង ចែកស្បៀងអាហារដល់អ្នករងគ្រោះប៉ុណ្ណោះទេ គឺខាងបុរីទាំងមូលក៏រៀបចំកន្លែងស្នាក់នៅ ក្នុងពេលទឹកជន់ខ្លាំង និងរៀបចំដាំបាយដាំទឹកទទួលអ្នកមិនចេញទៅណាទាំងអស់ អោយមានអាហារហូបចុកផងដែរ ដែលនេះគឺបន្ទុកដ៏ធំក្នុងការចំណាយ។ យ៉ាងណាមិញលោកថា ស្ថានភាពជនលិចនៅក្នុងបុរី គឺមានកម្រិតតែរង្វង់២តឹក ឬ ៣តឹកប៉ុណ្ណោះ ទើបក្រោយស្វាងភ្លៀងពលរដ្ឋឆាប់បានចូលនៅ ដែលខុសពីបុរីជិតខាងគឺនៅលិចជ្រៅនៅឡើយ។ អ្វីដែលលោកកោតសរសើរ គឺលោកអគ្គនាយកទាំងពីរ គឺលោក ហម រ៉ន និង លោក វន វណ្ណៈ នៅតែបន្តផ្ដល់មូលនិធិដល់ក្រុមចុងភៅ និង ក្រុមការងារ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នករស់នៅនៅក្នុងបុរី បើទោះជាការចំណាយក្នុងប៉ុន្មានថ្ងៃនេះ គឺមានខ្ទង់ចំណាយកាន់តែច្រើនម៉ឺនដុល្លារមកទល់នឹងទឹកមិនទាន់ស្រកនេះ៕

Previous Post

ចុះ ផ្ទាល់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដឹក នាំ ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា ចែក អំណោយ ជូន ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

Next Post

ផ្ទុះចម្ងល់ពេញសង្គមហ្វេសបុក អេឡិច ហ្សូរ៉ាជាឪពុកកូន របស់ ឌី សូនីតាឬ?

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

21/05/2024
1k
Next Post
ផ្ទុះចម្ងល់ពេញសង្គមហ្វេសបុក អេឡិច ហ្សូរ៉ាជាឪពុកកូន របស់ ឌី សូនីតាឬ?

ផ្ទុះចម្ងល់ពេញសង្គមហ្វេសបុក អេឡិច ហ្សូរ៉ាជាឪពុកកូន របស់ ឌី សូនីតាឬ?

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.