ការប្រកួតប្រដាល់ប៉ុស្តី៍លេខ៥ បានមកដល់ម្តងទៀតតាមការគ្រោងទុក។ការប្រដាល់នេះត្រូវបានប៉ុស្តី៍លេខ៥មានការ យកចិត្តទុកដាក់មួយដែរ ក្រោយពេលមានការពេញនិយមគាំទ្រ របស់ទស្សនិកជន។យ៉ាងណាបើមើលទៅលើ គូប្រយុទ្ឋបើកឆាកឃើញថា មានការវាយតប់គ្នាយ៉ាងគាប់ប្រសើរ ប្រកបដោយល្បិចស្នៀតគួរអោយគយគន់ផងដែរ។
នេះជាការប្រកួតប្រដាល់នៃកម្មវិធីសែលកាត ឆាំពាន ដែលរៀបចំឡើងនៅសង្វៀនព្រែកកំពឹស កាលពីល្ងាចថ្ងៃទី១៧ តុលា ឆ្នាំ២០២០កន្លងទៅ គូបើកឆាកបង្គោលក្រហម កីឡាករ បាន លីម មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស ប្រកួតជាមួយ បង្គោលខៀវ អាំង សំអាត មកពីក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ។បើនិយាយពី បង្គោលខៀវ វិញជាសិស្សច្បងមាន បទពិសោធន៍ជាមួយការប្រកួតច្រើនដងមិនធម្មតា។ឯបានលីម ជារៀមប្អូនតែតិចនិចការប្រយុទ្ឋក៏សម្បូរច្រើនមិនចាញ់គ្នាឡើយ។
ជារួមអ្នកទាំង២វាយ២ទឹកដំបូង មិនសូវជាទទួលបានការទាក់ទាញពេកនោះទេស្របពេលម្នាក់ៗមានតិចនិចលាក់រៀងៗខ្លួន។ចូលដល់៣ទឹក ចុងក្រោយ បាន លីម បានរកល្បិចប៉ែងជើងវិញ។ សិស្សប្អូនឃើញថាវាយលុកចំគោលដៅជាច្រើនដង ដែលជាសញ្ញាអោយដឹងថា មានតែមឈ្នះច្រើនជាងក្នុងពេលមហាជន ក៏មើលឃើញបែបនេះ។ ចុងក្រោយការប្រកួតបិទបញ្ចប់ បាន លីមឈ្នះសិស្សច្បងដោយពិន្ទុ។