ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានបង្ក្រាបទីតាំង ខារ៉ាអូខេ របស់ ជនជាតិ ចិន មួយកន្លែង ឈ្មោះ ចិន ស៊ីន ខាយ សៀន មិន ឃាត់ខ្លួន ជនជាតិ ចិន ជាង ១២០ នាក់ នៅឆ្នេរ អូ ឈើទាល ស្ថិតក្នុងភូមិ ៤ សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ កាល ពី រំលងអធ្រាត្រ ឆ្លង ចូល ថ្ងៃទី ៣០ ខែកញ្ញា ។
លោក ឧ ត្ត ម សេនីយ៍ ឯក ឆាយ គឹម ខឿន អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាន នគរ បាល ជាតិ បានបញ្ជាក់ នៅព្រឹក ថ្ងៃទី ៣០ ខែកញ្ញា ថា សមត្ថកិច្ច បាន ឃាត់ខ្លួន មនុស្ស ចំនួន ១២៤ នាក់ ។ ក្នុងចំណោមជនពាក់ព័ន្ធទាំងនោះ មាន ថៅកែ ធំ ម្នាក់ ជា ថៅកែ ហាងខារ៉ាអូខេ និងបាន រកឃើញ ថ្នាំញៀន ទៀតផង ។ នេះជាការបង្រ្កាបហាងខារ៉ាអេដ៏ធំមួយនៅខេត្តព្រះសីហនុ។
ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចបាននាំជនពាក់ព័ន្ធ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕