បុរសម្នាក់ឃើញស្រីរងគ្រោះនៅម្នាក់ឯង ក៏ចាប់អូសដៃ នាំទៅចាប់រំលោភសេពសន្ថវ: តែមិនបានសម្រេច កូនចុចភ្លើងពិល ធ្វើឲ្យជននេះភ័យ ទើបរួចផុតពីក្រញាំបិសាចតណ្ហា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
មន្រ្ដីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហៀន ដៀល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ។ រីឯស្រ្តីរងគ្រោះឈ្មោះ ក រ អាយុ៥៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ.ឃុំជាមួយគ្នា។
ស្រ្តីរងគ្រោះ បានប្រាប់នគរបាលថា មុនពេលកើតហេតុ គាត់នៅក្រោមផ្ទះតែម្នាក់ឯង។ លុះវេលាម៉ោងជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែលេចមុខជនសង័្សយដើរចូលមក ហើយគំគំរាមអារ.កគាត់ បើសិនជាស្រែក។ ប៉ុន្ដែភ្លាមៗនោះ ជនសង័្សយបានអូសដៃគាត់ នាំទៅកាន់មាត់បឹងកំពង់ខ្ញុំ នៅផ្នែកខាងក្រោយផ្ទះរបស់គាត់ មានចម្ងាយប្រមាណ៦០ម៉ែត្រ។
ជនរងគ្រោះ បានបន្ដថា ភ្លាមៗនេះ ជនសង័្សយបានប៉ុនប៉ងចាប់គាត់រំលោភសេពសន្ថវ: និងបង្ខំឲ្យគាត់ដោះសម្លៀកបំពាក់ ដោយគេគំរាមថា បើស្រែក គេនឹងអារ.កសម្លាប់ចោល។ ប៉ុន្តែសំណាងល្អពេលនោះ បានកូនរបស់គាត់ចុចភ្លើងពិល ស្រែកហៅម្ដាយ ធ្វើឲ្យជនសង្ស័យឱកាស ភិតភ័យហើយរត់គេចបាត់។ លុះព្រឹកឡើង គាត់បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយរកយុត្ដិធម៌ឲ្យ។
ក្រោយពេលមានពាក្យបណ្ដឹង សមត្ថកិច្ចបានឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងបានធ្វើតេស្ដទឹកនោម រកសារធាតុញៀនឃើញវិជ្ជមាន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់៕