ខេត្តកំពង់ចាម ៖ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នៅសុខៗ ស្រាប់តែដើរចេញបាត់ពីផ្ទះ ដោយគ្មានប្រាប់ដំណឹងដល់ឪពុកម្ដាយ ធ្វើឲ្យពួកគាត់ខ្វល់ខ្វាយ ខិតខំព្យាយាមតាមស្វែងរក ប៉ុន្តែនៅតែរកមិនឃើញ ធ្វើឲ្យគេសង្ស័យថា ប្រហែលជានាងរត់តាមសង្សាររបស់នាងហើយមើលទៅ។
យុវតីរូបនេះឈ្មោះ ស្រីនាង អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិព្រៃគ្រួស ឃុំគង់ ស្រុកកងមាស។
លោក វ៉ាន់ ថា ត្រូវជាពូរបស់យុវតីដែលបាត់ខ្លួននោះ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់បានចេញបាត់ពីផ្ទះ តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ នៅតែមិនទាន់ឃើញ វិលត្រឡប់មកផ្ទះវិញ។ រីឯក្រុមគ្រួសារ បានស្កាត់តាមរកសព្វកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែនៅតែមិនទទួលបានដំណឹងអ្វីសោះឡើយ។