បុរសម្នាក់បានផឹកស៊ីស្រវឹង ហើយវាយតប់សង្សារ រហូតបែកមុខមាត់បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បាននាំសង្សារវ័យក្មេងម្នាក់មកអង្គុយផឹកស៊ីជុំគ្នា។ លុះពេលពេលផឹកស្រវឹង ក៏ដើរចេញមកក្រៅវិញ តែមិនដឹងថា មានរឿអ្វីនោះទេ ស្រាប់តែបុរសម្នាក់នោះបានស្ទុះទៅវាយសង្សារ បណ្ដាលឲ្យបែកច្រមុះ។ ឃើញបែបនេះ អ្នកជិតខាងបានប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ហើយនាំសង្សារមួយគូនេះទៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ដើម្បីសម្របសម្រួលគ្នាបញ្ចប់រឿង៕