ក្នុងពិធីបើកសម្ពោធក្រុមហ៊ុនNS Skincare Co,Ltd ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលថែរក្សាសម្រស់ម៉ាក NS Skincare និង ខូឡាជេន ល្បីឈ្មោះមួយប្រភេទ កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2020 តារាសម្ដែង លោក ឆឹម សក្កដា និង តារាកំប្លែង លោក ម៉ាដូណា ត្រូវបានក្រុមហ៊ុនមួយនេះ ប្រកាសថា គឺជា Brand Ambassador រយៈពេលមួយឆ្នាំ។ យ៉ាងណាមិញ ក្នុងចំណោម តារាជាអ្នកតំណាងទាំងពីរ លោក ឆឹម សក្កដា ត្រូវបានមហាជនផ្តោតការចាប់អារម្មណ៍ជាង ដោយសារតែលោកគឺជាអ្នកតំណាង ផលិតផលមុខ NS Skin Care ដែលនេះគឺជាឱកាសរបស់លោកជាលើកដំបូង នៅក្នុងវិស័យគ្រឿងសម្អាង។ ម្ចាស់ប្រេន SN Skin Care ក៏បានលើកឡើងពីមូលហេតុមួយចំនួន ដែលនាំអោយ ឆឹម សក្កដា ទទួលបានតំណែងនេះផងដែរ។ លោកស្រី លាង សុខអ៉ីម អគ្គនាយិការក្រុមហ៊ុន SN Skincare Co,Ltd បានថ្លែងបញ្ជាក់ថា ដើមចមដំបូងនៃការជ្រើសយកលោក ឆឹម សក្កដា គឺដោយសារតែ លោក ឆឹម សក្កដា ក៏ជាអតិថិជនរបស់ផលិតផល SN Skin Care មួយរូប ហើយដោយសារតែផលិតផលនេះ បានធ្វើអោយផ្ទៃមុខរបស់លោកប្រែប្រួលពីមុខរោល មុខមុន និង ប្រហោង មកជារលោងស្អាតដូចបច្ចុប្បន្ន ទើបលោកយល់ព្រមធ្វើជាអ្នកតំណាង ក្រោយពេលលោកស្រីដាក់សំណើ។ លោកស្រីថាក្រុមហ៊ុនភាគច្រើន គឺយកតារាស្រី ធ្វើជាអ្នកតំណាង ប៉ុន្តែលោកស្រីជ្រើសយកលោក ឆឹម សក្កដា ព្រោះតែលោកគឺជាអតិថិជនស្រាប់ ហើយក៏ចង់អោយមហាជនដឹងថា ផលិតផលរបស់ SN Skin Care គឺក្រៅត្រូវសម្រាប់ស្បែកមុខនារី ក៏ប្រើបានសម្រាប់បុរសផងដែរ។ លោក ឆឹម សក្កដា បញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនៃការកុងត្រា លោកមាននាទីថតរូបសន្លឹក និងផ្សាយប្រូម៉ូតពីផលិតផលមុខ NS Skin Care ដោយលោកក៏នឹងវីដេអូ ណែនាំអោយហ្វេនហ្វេនរបស់លោក ជឿជាក់លើ SN Skin Care ដោយលោករំពឹងថា រយៈពេល១ឆ្នាំនេះ នឹងធ្វើអោយតួនាទីជាអ្នកតំណាងរបស់លោកឈានឡើង។ លោកស្រី លាង សុខអ៉ីម អះអាងថា ក្រៅពីផលិតមុខ NS Skin Care ដែលតំណាងដោយលោក ឆឹម សក្កដា ក្រុមហ៊ុនក៏បាននាំចូលផលិតផលខូឡូជេនមួយប្រភេទ ដោយជ្រើសយក តារាកំប្លែងលោក ម៉ាដូណា ធ្វើជាអ្នកតំណាងផងដែរ។ មកដល់បច្ចុប្បន្នលោកស្រីថា ក្រុមហ៊ុនមានតំណាងចែកចាយប្រមាណជាខ្ទង់ម៉ឺននាក់ ដោយផលិតផលទាំងមូលក្រៅពីវាយលុកទីផ្សារក្នុងស្រុក ក៏មានទីផ្សានៅបារាំង កូរ៉េ និងបណ្ដាប្រទេសមួយចំនួនផងដែរ បន្ទាប់ពីចរាចរអស់៦ខែ មុនបើកសម្ពោធ។ នៅក្នុងពិធីនោះក្រៅពីជប់លៀងកាត់ខ្សែរបូរប្រកាសីការដំណើរការក្រុមហ៊ុន NS Skincareក៏មានពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់អ្នកតំណាងឆ្នើមជាងមួយរយនាក់ផងដែរ។