• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Monday, January 30, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

Fincy ដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏គួរឱ្យទាក់ទាញបំផុតតាមកាលបរិច្ឆេទ ចំថ្ងៃជួបជុំគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

by Pich News
13/09/2020
in ព័ត៌មានសេដ្ឋកិច្ច
0
Fincy ដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏គួរឱ្យទាក់ទាញបំផុតតាមកាលបរិច្ឆេទ ចំថ្ងៃជួបជុំគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ
55
SHARES
260
VIEWS
Share on FacebookShare on Twitter

 

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ រាជធានីភ្នំពេញ, Fincy App ជាកម្មវិធីទូសរ័ព្ទចល័តដែលកំពុងនាំមុខមួយប្រចាំអាស៊ីអាគ្នេយ៍ និងជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលក្ខណៈនវានុវត្តន៍ខ្ពស់បំផុត នៅថ្ងៃនេះបានប្រកាសសេចក្តីជូនដំណឹងថានឹងរៀបចំដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏សប្បាយរីករាយបំផុតមួយក្នុងចំណោមយុទ្ធនាការទាំងឡាយចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេស  កម្ពុជា នោះគឺ៖ យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy។

 

ការដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ និងបន្តដំណើរការហូតដល់ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២០ រយៈពេលបីថ្ងៃដ៏សប្បាយរីករាយបំផុត យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌ    នាំមកជូនដល់លោកអ្នកនូវទីកន្លែងទិញអីវ៉ាន់ ផលិតផល និងសេវាកម្មដ៏ពេញនិយមបំផុតទាំងអស់រួមមានហាងកែសម្ផស្ស ការរៀបចំនិងការទទួលទានអាហារ ម៉ូដទាន់សម័យ សម្លៀកបំពាក់ និងហាងលក់គ្រឿងតុបតែងលម្អ  ជាងកាត់ដេរសម្លៀកបំពាក់ ហាងលក់ផ្កា និងលក់សមភារះម៉ាស៊ីនថតរូប ហាងសម្អាងនិងផលិតផលកែសម្ផស្ស ដែលហាងទាំងអស់នេះស្ថិតនៅក្នុងយុទ្ធនាការតែមួយ។

 

ហាងដែលជាដៃគូរសហការរបស់ Fincy បានជ្រើសរើសចំនួន២០ហាងធំៗ ដែលនឹងត្រូវបានបង្ហាញដោយមានលក្ខណៈលេចធ្លោនៅក្នុងកម្មវិធីទូរស័ព្ទចល័ត Fincy នឹងត្រូវផ្តល់ជូននូវការបញ្ចុះតម្លៃ និងផ្សព្វផ្សាយយ៉ាងពិសេសចាប់ពី១០​ រហូតដល់ ៥០​​ ភាគរយដោយទូទាត់តាមរយះ Fincy នេះ, ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានភាពរីករាយជាមួយនឹងបទពិសោធន៍ទិញអីវ៉ាន់ដ៏អស្ចារ្យ និងទិញទំនិញក្នុងតម្លៃថោក ព្រមទាំងធានាបាននូវសុវត្ថិភាពសាច់ប្រាក់នៅពេលពួកគេធ្វើការទិញតាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត។ យុទ្ធនាការនេះកើតឡើងស្របពេលជាមួយគ្នានឹងថ្ងៃឈប់សម្រាកជួបជុំគ្រួសារដ៏សំខាន់បំផុតដែលរៀបចំនៅក្នុងប្រទេសកម្ពុជា ដែលនាំមកជូនដល់គ្រួសារទាំងអស់គ្នានូវកិត្តិយសចំពោះអ្នកដែលអញ្ជើញមកមុន។

យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy គឺបើកទូលាយដល់អ្នកប្រើ     កម្មវិធីទូរស័ព្ទចល័ត Fincy ដែលមានស្រាប់ និងអ្នកប្រើប្រាស់ថ្មីទាំងអស់។ សម្រាប់អ្នកដែលមិនទាន់ក្លាយជាអ្នកប្រើប្រាស់ App Fincy នៅឡើយទេ គឺអាចធ្វើការដោនឡូត App រួចបង្កើតគណនី និងទទួលយកនូវបទពិសោធន៍នៃការលេងជាមួយកាបូបលុយចល័ត Fincy ។ សម្រាប់អ្នកប្រើប្រាស់ស្រាប់គឺតម្រូវឲ្យធ្វើការបញ្ចូលលុយក្នុងកាបូបលុយចល័ត Fincy ដោយពួកគេអាចធ្វើការបញ្ចូលលុយបាននៅការិយាល័យហ្វីនស៊ីនៅក្នុងរាជធានីភ្នំពេញឬតាមបណ្ដាហាងទាំង២០ធំៗនេះ។កម្មវិធីទូរស័ព្ទចល័ត Fincy បន្តកែលម្អដំណើរការរបស់ខ្លួនឲ្យអ្នកប្រើអាចធ្វើការបញ្ចូលលុយដោយផ្ទាល់តាមរយៈ Fincy App ។

 

កម្មវិធីទូរស័ព្ទចល័ត Fincy បាននឹងកំពុងខិតខំប្រឹងប្រែងប្តេជ្ញាដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុត ដោយពួកគេអាចគ្រប់គ្រងលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទូទាត់ប្រាក់ ​ការប្តូរប្រាក់ និងការផ្ទេរប្រាក់។ តាមរយៈវិសាលភាពនៃផលិតផលហិរញ្ញវត្ថុ និងសេវាកម្មផ្តល់ជូនតាមរយៈកាបូបលុយចល័ត Fincy បានផ្តល់ជូនដល់អ្នកប្រើប្រាស់នូវភាពដែលអាចបត់បែនថែមទៀត ជាមួយនឹងការគ្រប់គ្រងសាច់ប្រាក់រយៈពេលវែង និងការ    សម្រេចិត្តលើផ្នែកហិរញ្ញវត្ថុ។ ដោយសារការកើនឡើងនូវតម្រូវការយ៉ាងឆាប់រហ័សចំពោះគុណភាព និងសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត បានធ្វើឲ្យកាបូបចល័តរបស់ Fincy​ Wallet  ក្លាយជាកម្មវិធីគួរជាទីទុកចិត្ត ហើយបានពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវវត្តមានរបស់ខ្លួនទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។  កាបូបលុយចល័ត Fincy Wallet មានលក្ខណៈល្អប្រសើរ និងមិនមែនត្រឹមតែជាកាបូបឌីជីថលនោះទេ វាគឺជាឧបករណ៍ប្រើប្រាស់ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ដែលអាចឱ្យអ្នកប្រើប្រាស់ត្រួតពិនិត្យពីរបៀបគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។

 

“តាមរយៈថ្ងៃឈប់សម្រាកដ៏ពិសេសមួយក្នុងចំណោមថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ យើងបានបង្កើតឱកាសដ៏គួរឱ្យទាក់ទាញមួយតាមរយៈការធ្វើយុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy ដើម្បីបង្ហាញឱ្យឃើញនូវភាពដែលអាចប្រើប្រាស់បាន និងថាមពលនៃកាបូបចល័ត Fincy ។ លោក Zwan Ross Lee  នាយកប្រតិបត្តិស្តីទីរបស់ Fincy កម្ពុជាបានមានប្រសាសន៍ថា “យុទ្ធនាការនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្រាប់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ប្រូម៉ូសិន និងការបញ្ចុះតម្លៃជាច្រើនក្នុងចំណោមដៃគូទូទាត់ដែលបានជ្រើសរើស ព្រមទាំងអញ្ជើញអ្នកប្រើប្រាស់ថ្មីៗឱ្យប្រើប្រាស់កាបូបចល័ត Fincy ដែលក៏នឹងអាចទទួលបានផលប្រយោជន៍ពីកម្មវិធីប្រូម៉ូសសិន និងការបញ្ចុះតម្លៃដូចគ្នា”។   លោក  Zwan បានបន្ថែមទៀតថា “យុទ្ធនាការនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងធ្វើឱ្យឃើញពីអត្ថប្រយោជន៍ លក្ខណៈពិសេស និងឥទ្ធិពលកាបូបចល័ត Fincy   ខណៈពេលជាមួយគ្នានេះដែរ ក៏បានអនុញ្ញាតឱ្យរកអ្នកប្រើប្រាស់សន្សំបានយ៉ាងពិសេសនៅពេលទិញផលិតផល និងសេវាកម្មពីដៃគូទូទាត់ដែលជ្រើសរើសទាំង២០ដែលនឹងត្រូវបានបង្ហាញយ៉ាងពិសេសក្នុងយុទ្ធនាការនេះ។ របៀបដែលយើងបម្រើដល់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើងគឺដើម្បីបង្កើតនូវឧបករណ៍ និងប្រព័ន្ធអេកូឡូហ្ស៊ីដែលជួយពួកគេក្នុងការកសាងអនាគតផ្នែកហិរញ្ញវត្ថុ។ កម្មវិធីទូរស័ព្ទចល័ត Fincy ចង់បម្រើនូវតម្រូវការចាំបាច់ផ្នែកហិរញ្ញវត្ថុនៃអតិថិជន និងធានាថាពួកគេមានឧបករណ៍ដើម្បីជួយសម្រួលភ្លាមៗ ជាមួយនឹងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលពួកគេចាំបាច់ត្រូវធ្វើ។ កម្មវិធីទូរស័ព្ទចល័ត Fincy នៅទីនេះដើម្បីធានាដល់គ្រួសារ និងអាជីវកម្មទាំងអស់ឱ្យទទួលបាននូវភាពជោគជ័យ។ យើងមានមោទនៈភាពដែលនៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា”​

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក

អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌចំការមន

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ 023 22 18 78

អ៊ីមែល៖ hello@twowaypr.com

Fincy ជាកម្មវិធីទូរស័ព្ទចល័តមួយដែលផ្តល់នូវការទូទាត់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្សនិងមុខងារប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)។​         ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ 2019 ដែលមានការលូតលាស់ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយក៏នៅតែបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ។ ការពង្រីកខ្លួនយ៉ាងសកម្មរបស់      កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានការគាំទ្របច្ចេកទេស ២៤ម៉ោង លើ ២៤ម៉ោង។ ជាមួយនឹងក្រុមការងារដែលមានបុគ្គលិកជាង ១០០នាក់ ហើយក្រុមនេះកំពុងបន្តរីកធំទៀត យើងនៅតែឈរលើអ្វីដែលយើងបានសន្យាថានឹងធ្វើជាវេទិកាផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងគ្មាន                គូប្រៀប។

 

កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានការទុកចិត្តលើសពី 2០០០ក្រុមហ៊ុនជាសកល ជាមួយដំណោះស្រាយក្នុងពេលតែមួយដែលក្នុងនោះមានមុខងារសម្រាប់ជជែកកម្សាន្ត (Chat), សហគមន៍ (Community), ការចែករំលែក (Share), ការកម្សាន្តសប្បាយ, និងការធ្វើដំណើរ ហើយអាចបំពេញ  សេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់, ប្តូរប្រាក់, វេរប្រាក់, និងពាណិជ្ជកម្មអេឡិចត្រូនិក ដូច្នេះហើយទើបធ្វើឲ្យកម្មវិធីទូរស័ព្ទចល័ត Fincy ក្លាយទៅជាកម្មវិធីដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយបំផុត ក្នុងការបង្កើតឲ្យមានដំណោះស្រាយយ៉ាងទូលំទូលាយក្នុងអន្តរកម្មហិរញ្ញវត្ថុគ្រប់បែបយ៉ាង សម្រាប់ប្រតិបត្តិការកសាងទីក្រុងតាមរយៈប្លុកឆែន (BCB), ប្រតិបត្តិរវាងអាជីវករ និងអតិថិជន (B2C), និង ប្រតិបត្តិរវាងអតិថិជន និងអតិថិជន (C2C)។

ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់ តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុតសម្រាប់ពលរដ្ឋ និងអាជីវកម្មសាកល ដើម្បីរស់នៅ និងធ្វើការគ្រប់ទីកន្លែង។ ហើយកម្មវិធីទូរស័ព្ទចល័ត  Fincy ក៏បានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំដែលមានសុវត្ថិភាពខ្ពស់ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើននៅក្នុងកម្មវិធី app មួយនេះ។ បន្ថែមពីនេះកម្មវិធីទូរស័ព្ទចល័ត Fincy ថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ី (Ecosystem) ដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ឆ្លាតវៃទៀតផងដែរ។

អំពី GBCI Ventures PLC

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលប្រតិបត្តិការកម្មវិធីទូរស័ព្ទចល័ត Fincy នៅក្នុងប្រទេស     កម្ពុជា ដែលជាកម្មវិធី app ទូរស័ព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវមុខងារជជែកកំសាន្តសង្គម ការទូទាត់ពហុបំណងលើការទូរទាត់សាច់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្ស សមាជិកភាព និងមុខងារប្តូរប្រាក់ដែលផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)។ ដោយមានការគាំទ្រពីសំណាក់ពីក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួននៅប្រទេសសឹង្ហបុរី គឺក្រុមហ៊ុន GBCI Ventures Pte Ltd,  ក្រុមហ៊ុន GBCI Ventures PLC ទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃ       កម្ពុជាដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូទាត់ការចំណាយដែលមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ទាំងស្រុង និងមាននវានុវត្តបំផុត។ យើងមានគោលដៅកសាងផលិតផលមួយដែលនៅជុំវិញអតិថិជន និងដៃគូរបស់យើងក្នុងប្រទេសកម្ពុជា។

Previous Post

សមត្ថកិច្ចកំពង់ធំ រកឃើញបង្គាផ្ទុកសារធាតុដូចចាហួយ ទម្ងន់២៨គីឡូក្រាម

Next Post

ស្រ្ដីប៊ែឡារូសកាន់ខ្ទះ ធ្វើបាតុកម្មបណ្ដេញប្រធានាធិបតី ឲ្យចុះចេញពីតំណែង

Related Posts

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
210
កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា
បច្ចេកវិទ្យា

កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា

18/11/2022
236
MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ  បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH
ព័ត៌មានសេដ្ឋកិច្ច

MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

19/10/2022
242
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង (Wax)
បច្ចេកវិទ្យា

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង (Wax)

14/09/2022
244
ស្រីស្អាត ជន បញ្ញាកាន់តែទទួលបានការគាំទ្រលើ ទីផ្សាលក់ផលិតផលអនឡាញ តារីលី
ព័ត៌មានសេដ្ឋកិច្ច

ស្រីស្អាត ជន បញ្ញាកាន់តែទទួលបានការគាំទ្រលើ ទីផ្សាលក់ផលិតផលអនឡាញ តារីលី

22/08/2022
223
ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង
សិល្បៈកំសាន្ត

ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង

21/08/2022
268
Next Post
ស្រ្ដីប៊ែឡារូសកាន់ខ្ទះ ធ្វើបាតុកម្មបណ្ដេញប្រធានាធិបតី ឲ្យចុះចេញពីតំណែង

ស្រ្ដីប៊ែឡារូសកាន់ខ្ទះ ធ្វើបាតុកម្មបណ្ដេញប្រធានាធិបតី ឲ្យចុះចេញពីតំណែង

Archives

  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)
  • សូមចូលរួម អបអរសាទរ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ចាន់ សុឃាំង
  • កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា
  • MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (898)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.